(មណ្ឌលគិរី)៖ បើយោងតាមការសរសេរផុសក្នុងហេ្វសប៊ុកផ្ទាល់ខ្លួន របស់លោកក្រើង តុលា ថា"ដើម្បីការពារ ដីធ្លីព្រៃឈើ នឹងការពារ សិទ្ធជនជាតិដើមភាគតិច គិតពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ននេះ ខ្ញុំ និងសហគមន៌ បានចូលរួមប្រើសិទ្ធិ ជាពលរដ្ឋកម្ពុជា បានដាក់បណ្ដឹង និងបណ្ដឹងបរិហារ ជាង២០បណ្ដឹង រួចទៅហើយ!។
ន័យនៅក្នុងពាក្យពេជ្រក្នុងការសរសេរផុសក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោកក្រើង តុលា នោះ យើងអាចសន្និដ្ឋានបានថា"គឺរូបលោក ក្នុងនាមជាប្រជាសហគមន៍ជនជាតិដើមភាគតិច បានប្រតិកម្ម ទៅនឹងការចុះចាប់នឹងបង្រ្កាបបទល្មើសធនធានធម្មជាតិព្រៃឈើនៅទឹកដីនៃខេត្តមណ្ឌលគិរី របស់លោក តាន់គឹមសួរ។ ព្រោះក្នុងនោះលោកបានសរសេរ ថា"មកចាប់ឈើចាស់ពុកផុយ ឈ្មួញលែងយកបោះបង់ចោលមិនដឹងពីឆ្នាំណាមកទេ ចាប់ទាំងឈើដែលពលរដ្ឋគ្រោងនឹងធ្វើផ្ទះសំបែងដើម្បីអភិវឌ្ឍន៍ភូមិឃុំនោះដែរ លោកក្រើង តុលាបានសរសេរថា"លោករាយការណ៍តែបទល្មើជាក់ស្តែងតែប៉ុណ្ណោះ មិនបំពងព័ត៌មានធ្វើឲ្យប៉ះពាល់ នៃការគ្រប់គ្រងរបស់អាជ្ញាធរភូមិឃុំស្រុកខេត្ត នោះដែរ -មិនចេះតែឡាយឬផុសដើម្បីបាន (ការគាំទ្រ ) (ខំមិន)ពីមហាជននោះឡើយ!៕
Post a Comment