Top News

តុលាការខេត្តកំពង់ចាមប្រកាសចាត់វិធានការតាមផ្លូវច្បាប់លើ «ពូហ៊ន» ដែលបន្តផ្សព្វផ្សាយក្នុងគោលដៅបង្ខូចកិត្តិយស និងប្រមាថដល់ស្ថាប័នតុលាការ.!




ការប្រកាសយ៉ាងដូច្នេះ របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកានេះ បន្ទាប់ពីពិនិត្យឃើញថា «ពូហ៊ន» តាមរយៈបណ្ដាញសារព័ត៌មាន Kh Plus News បានបន្តធ្វើអត្ថាធិប្បាយយ៉ាងគឃ្លើន  ដោយមិនប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ជាមួយនឹងការប្រើពាក្យសម្ដីមិនសមរម្យ មានចរិតប្រមាថលើអាជ្ញាធរដែនដី និងស្ថាប័នអនុវត្តច្បាប់ បើទោះបីជាខាងតុលាការ បានចេញសេចក្ដីប្រកាសព័ត៌មានរួចមកហើយ ពាក់ព័ន្ធវិវាទដីធ្លីវាងឈ្មោះ ឆូយ ទ្រី និងឈ្មោះ លឹម សុធី ហៅធី នៅចំណុចភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 


សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានគូសបញ្ជាក់ថា «ការប្រមាថ ការបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ការបន្តផ្សាយដើម្បីបង្ខូចកិត្តិយស និងសេចក្ដីថ្លៃថ្នូរ គឺមិនមែនជាការអនុវត្តសិទ្ធិសេរីភាពខាងផ្នែកសារព័ត៌មាននោះទេ ប៉ុន្តែវាជាបទល្មើសព្រហ្មទណ្ឌ។»


នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។





Post a Comment

Previous Post Next Post

Kdaily-news ads