Top News

បែកធ្លាយរឿងអ្នករត់ម៉ូតូឌុបកង់៣ឥណ្ឌាបង់លុយឱ្យសមត្ថកិច្ចច្រកទ្វារព្រំដែនប៉ោយប៉ែតក្នុង១ខែៗចំនួន3.000បាតក្នុង១គ្រឿង!



បន្ទាយមានជ័យ៖ ក្រុមអ្នករត់ម៉ូតូឌុបនិងអ្នកបើកកង់៣ឥណ្ឌា បានរិៈគន់ពីការធ្វើអាជីវកម្មមិនស្មើភាពគ្នា នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ..!។


ដោយថា សមត្ថកិច្ចនៅច្រកទ្វារព្រំដែនមួយនេះ បានកំណត់យកលុយពីអ្នករត់ម៉ូតូឌុប ក្នុង១គ្រឿងៗចំនួន៣.០០០បាតលុយថៃសម្រាប់១ខែម្ដង..!។ រីឯកង់៣ឥណ្ឌា ១គ្រឿងយក៣.០០០បាតក្នុង១ខែដូចគ្នា ជាថ្នូរនឹងផ្ដល់សិទ្ធអត្ថិភាព ឱ្យធ្វើចរាចរណ៍បើកបរដឹកភ្ញៀវ ចាប់ម៉ូយ ក្នុងបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.បានយ៉ាងរលូន!!។

ដោយឡែក សម្រាប់អ្នកដែលពុំបានបង់លុយតាមការកំណត់នេះទេ គឺបានត្រឹម ដើរចាប់ម៉ូយដឹកភ្ញៀវខាងក្រៅ បរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប៉ុណ្ណោះ.!!។

ពោលគឺ សមត្ថកិច្ចកំណត់មុខសញ្ញាយ៉ាងច្បាស់ ខណៈអ្នកបង់លុយ ទទួលបានអាវកាក់សម្រាប់ធ្វើអាជីវកម្មនិងមានធីមជាក្រុម..! ក្រៅពីនេះ រាល់ម៉ូតូឌុបនិងកង់៣ឥណ្ឌា ណាដែលបើកចូលបរិវេណច្រកទ្វារព្រំដែន នឹងត្រូវសមត្ថកិច្ចចាប់ឃាត់ ដេញចេញមិនខាន..!!។

-ករណីនេះ ពុំមានការបកស្រាយបំភ្លឺពីលោក អ៊ី ចំរើននាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នោះឡើយ!។

ជុំវិញរឿងនេះ អ្នករត់ម៉ូតូឌុបបានអះអាងថា អ្នកដែលមានសិទ្ធអត្ថិភាព ចេញចូលដឹកភ្ញៀវក្នុងបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបាន គឺសុទ្ឋតែបានបង់ខែ ឱ្យសមត្ថកិច្ចទាំងអស់..!។ ហើយក្នុងនោះ ម៉ូតូឌុប១គ្រឿង បង់ចំនួន៣.០០០បាតក្នុង១ខែ និងកង់៣ឥណ្ឌា បង់ចំនួន៣.០០០បាតក្នុង១ខែដូចគ្នា!។

ចំណែកអ្នកដែលពុំបានបង់លុយ គឺមិនអាចចូលដឹក ភ្ញៀវក្នុងបរិវេណច្រកទ្វារព្រំដែនប៉ោយប៉ែត បានឡើយ។ ពោលគឺ អ្នកបង់លុយឬមិនបង់លុយ គេសម្គាល់លើការពាក់អាវកាក់ និងមានធីមជាក្រុម.។
ខណៈក្នុង១ថ្ងៃៗ មានម៉ូតូឌុបនិងកង់៣ឥណ្ឌា រាប់សិបគ្រឿងដែលកំពុងធ្វើអាជីវកម្ម ទាំងក្នុងទីធ្លានៃច្រកទ្វារព្រំដែនប៉ោយប៉ែត និងខាងក្រៅ..។

ប្រភពផ្សេងទៀតបង្ហើបថា ពុំមែនមានតែម៉ូតូឌុបនិងកង់៣ឥណ្ឌា ប៉ុណ្ណោះទេ ដែលត្រូវបង់លុយរាល់ខែ..!។ បើនិយាយពីតូបលក់ដូរ.អីវ៉ាន់ចាប់ហួយ.បារី.ដូរលុយ.ប្រមាណជា១០តូប ដែលអមសងខាងផ្លូវនៃច្រកទ្វារព្រំដែនប៉ោយប៉ែតវិញ គឺបង់លុយកាន់តែច្រើនជាងហ្នឹងទៅទៀត។

ប្រភពបន្តថា ជនជាតិថៃ ដែលតែងតែចូលមកលេងល្បែងក្នុងកាស៊ីណូខាងដីខ្មែរ ក៏ត្រូវចំណាយក្នុងម្នាក់ៗចំនួន១០០បាតផងដែរ សម្រាប់រត់ការវ៉ៃត្រាVIPលើលិខិតឆ្លងដែនជាប្រចាំ…!។

ទាក់ទងព័ត៌មាននេះនៅរសៀលទី២០ កុម្ភះ ២០២៥ សារព័ត៌មាន បានព្យាយាមសុំការបំភ្លឺពីលោក អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.ប៉ុន្តែទូរស័ព្ទចូលហើយមិនលើកទទួល។

នៅក្នុងរឿងនេះ ក្រុមអ្នករត់ម៉ូតូឌុប និងកង់៣ឥណ្ឌា សុំស្នើយ៉ាងទទូចដល់ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ.ឯកឧត្តម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍.ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍កុំឱ្យមានការកំណត់យកលុយ ពីអ្នករត់ម៉ូតូឌុបនិងកង់៣ឥណ្ឌា តទៅទៀត ដើម្បីឱ្យមានភាពស្មើគ្នា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបការងារ ជាលក្ខណៈគ្រួសារមួយនេះ៕


Post a Comment

Previous Post Next Post

Kdaily-news ads