Top News

ចាប់ខ្លួនជនសង្ស័យ៦នាក់​ ក្រោយកាប់​ និងវាយប្លន់យកម៉ូតូ​ ៥ករណី នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ.!



 ភ្នំពេញ៖​ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន​ ៦នាក់ ដែលប្រព្រឹត្តបទល្មើស កាប់និងវាយប្លន់យកម៉ូតូចំនួន​ ៥ករណី។

យោងតាមការឱ្យដឹងពីមន្ត្រីនគរបាល​ជំនាញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដឹកនាំដោយ​ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារព្រហ្មទណ្ឌ និងលោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបដោយផ្ទាល់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់។

មន្ត្រីនគរបាលបានបញ្ជាក់ថា ជនសង្ស័យធ្លាប់ធ្វើសកម្មភាព​ ៦ករណី ដោយករណីទី១ ប្រព្រឹត្តនៅចំណុចដីវាល ផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់ប្រទះទ្បាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកម្ភៈ​ ឆ្នាំ២០២៥ វេលាម៉ោង ៤:២០នាទី។

ករណី ទី២ ប្រព្រឹត្តនៅចំណុចផ្លូវ៨០ម៉ែត្រ ចូលព្រលានយន្តហោះថ្មី ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១០​ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង ៣:៤០នាទី។ ករណីទី៣​ ប្រព្រឹត្តនៅចំណុច ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិប៉ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែកម្ភុៈ​ ឆ្នាំ២០២៥ វេលាម៉ោង ៤:២០នាទី។ 

ករណីទី៤ ប្រព្រឹត្តនៅចំណុចដីវាល ផ្លូវក្រវ៉ាត់ ក្រុងទី៣ ភូមិទី៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែកម្ភុៈ​ ឆ្នាំ២០២៥ វេលាម៉ោង ៥:២០នាទី។ ករណីទី៥​ ប្រព្រឹត្តនៅចំណុចដីទ្បូគ្មានលេខ ផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែកមរា ឆ្នាំ២០២៥ វេលាម៉ោង ០០:២៨នាទី។​ ក្រៅពីនេះកម្លាំងការិយាល័យជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេះសល់បន្តទៀតផងដែរ​។ 

សូមបញ្ជាក់ថា មុខសញ្ញាសេសសល់ និងរត់គេចខ្លួន ដែលសកម្មក្នុងសកម្មភាពលួចមានស្ថានទំនង់ទោស (កាប់​ និងវាយប្លន់យកម៉ូតូ) សមត្ថកិច្ច​នឹងងតាមបង្ក្រាបឲ្យដល់​ ឫសគល់​ ដោយមិនយោគយល់នោះឡើយ។
បច្ចុប្បន្ន​ ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី​ច្បាប់៕





Post a Comment

Previous Post Next Post

Kdaily-news ads