Top News

ឃាត់ខ្លួនជនសង្ស័យ ០៩នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់)



 ពោធិ៍សាត់ ៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២២និង៤០នាទី ដោយអនុវត្តតាមមតិចង្អុលការ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលនីតិវិធី ដោយ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន កម្លាំងអធិការ ដ្ឋាននគរបាលស្រុកក្រគរ កម្លាំងកងរាជអាវុធហត្ថស្រុកតាលោសែនជ័យ និងកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាន ដែលពាក់ព័ន្ធ  បានចុះកិច្ចប្រតិបត្តិការបង្ក្រាប ករណីលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់ មិនបានសម្រេច) ចំនួន ០១លើក នៅត្រង់ចំណុច(ស្ពាន កែ គឹមយ៉ាន) ស្ថិតនៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យមានគ្នា ០៣នាក់ ៖

 ទី១-ឈ្មោះ តូយ ដាណែត (ហៅណែត) ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រយ៉ងស ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

 ទី២-ឈ្មោះ ស៊ន ថាត់(ហៅថាត់តូច) ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

 ទី៣-ឈ្មោះ វឿន រតនៈ (ហៅណាក់) ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបោសគរ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ 

 ក្រុមជនសង្ស័យទាំងនេះ បានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ឈ្មោះ ប៉ិន សំអ៊ល ភេទប្រុស អាយុ ៦៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បណ្ដាលឱ្យរងរបួសចំកញ្ចឹងកខាងឆ្វេង រយះចេញឈាម ។ 


 ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើងបានបន្ដស្រាវជ្រាវ និងឃាត់ខ្លួនបក្សពួកជនសង្ស័យខាងលើបានចំនួន ០៤នាក់ ផ្សេងទៀត៖

 ទី១-ឈ្មោះ សារិ ថាត់ថៃ (ហៅថាត់ធំ) ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(ជាមេខ្លោង និងជាអ្នកដឹកនាំធ្វើសកម្មភាពកាប់ប្លន់ ក្នុងស្រុកបាកាន ស្រុកតោលោសែនជ័យ និងក្រុងពោធិ៍សាត់) ។

 ទី២-ឈ្មោះ ណុប ចាន់រ៉ា (ហៅប៊ីន) ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតោលោសែនជ័យ ខេត្តពោធិ៍សាត់ (ជាបក្សពួកធ្វើសកម្មភាព) ។

 ទី៣-ឈ្មោះ វ៉ិត វិសាល ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (ជាបក្សពួកធ្វើសកម្មភាព)។

 ទី៤-ឈ្មោះ ហាត យ៉ុងប៊ីន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (ជាបក្សពួកធ្វើសកម្មភាព)។


 ក្រោយមក សមត្ថកិច្ចយើងបានបន្តស្រាវជ្រាវឃាត់ខ្លួនអ្នកដែលទទួលទិញម៉ូតូចំនួន ០២នាក់(ទទួលផលចោរកម្ម)៖

 ទី១-ឈ្មោះ ប៊ួយ ចិន្តា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរយោធា រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (ជាអ្នកទទួលទិញម៉ូតូ) ។

 ទី២-ឈ្មោះ កែវ សុជា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលពង្រ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់(ជាឈ្មួញកណ្ដាល និងអ្នកទិញម៉ូតូ)។


 បច្ចុប្បន្នជនសង្ស័យទាំង ០៩នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ៕






















Post a Comment

Previous Post Next Post

Kdaily-news ads