ស្វាយរៀង៖ អ្នកណាមិនស្ល្លុតថ្ងៃចូលរោងការកូនក្លាយជារោងបុណ្យសពឪពុកកូនក្រមុំ។
ករណីដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២៣មិនា២០២៥នៅភូមិត្មាតពងឃុំសំបួរស្រុករមាសហែកខេត្តស្វាយរៀង។
យោងតាមគ្រួសារពសពបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ នួន ម៉ៅ ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
បើតាមស្ត្រីជាប្រពន្ធឈ្មោះ ស៊ុន ភឿង អាយុ ៥២ ឆ្នាំ បានឲ្យដឹងថានៅមុនពេលកើតហេតុ នៅវេលាម៉ោង០៦ព្រឹកថ្ងៃទី២៣ប្តីរបស់គាត់(ដែលជាជនរងគ្រោះ)បានជិះម៉ូតូទៅទិញបន្លែនៅផ្សារកំពង់ត្រាចនិងទិញសាច់ដើម្បីធ្វើម្ហូបទទួលភ្ញៀវថ្ងៃចូលរោងការកូនពេលដឹកបន្លែដឹកសាច់មកដល់ផ្ទះអង្គុយសម្រាកបានបន្តិចក៏មានទូរសព្ទ័បងប្អូនមកពីភ្នំពេញតេមកឲ្យទៅទទួលនៅភូមិពាភ្លើង គេរកផ្លូវមកផ្ទះការអត់ឃើញ។
ប្រភពបានបន្តទៀតថាលុះខណះនោះជនរងគ្រោះក៏ជិះម៉ូតូទៅទទួលនាំបងប្អូនមកដល់ផ្ទះមួយសន្ទុះនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃដ៏ដែលក៏មានបងប្អូនផ្សេងទៀតតេហៅឲ្យទៅទួលនៅភូមិពានភ្លើង ដែរជនរងគ្រោះក៏ជិះម៉ូតូទៅទទួលម្តងទៀតពេលជិះម៉ូតូបានពាក់កណ្តាលផ្លូវស្រាប់តែឈឺចង្កេះយ៉ាងខ្លាំង ជនរងគ្រោះក៏ឈប់ម៉ូតូត្រឡប់មកផ្ទះវិញ។
ពេលមកដល់ផ្ទះក៏ឡើងទៅអង្គុយលើគ្រែខាងក្រោមផ្ទះហើយប្រាប់ប្រពន្ធកូនថា គាត់ឈឺចង្កេះខ្លាំងណាស់។ ប្រពន្ធកូនចាប់រិតច្របាច់ឲ្យហើយដោយសារជនរងគ្រោះមាន ប្រវត្តិជំងឺលើសឈាមក៏យកផ្លែក្រូចឆ្មាកោសនិងច្របាច់ដាក់ក្នុងមាត់ខណៈនោះជនរងគ្រោះប្រាប់ថាថប់ដង្ហើមពិបាកដកដង្ហើម កូនក៏រិតដើមទ្រូងឲ្យស្រាប់តែសន្លប់ក៏ប្រញាប់ដឹកបញ្ជូនទៅមណ្ឌលសុខភាពដើម្បីសង្គ្រោះ លោកគ្រូពេទ្យបានដាក់ខ្យល់អុកស៊ីសែនឲ្យ ក៏បន្តែគ្រូពេទ្យជួយសង្គ្រោះមិនបានជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ ក្រុមគ្រួសារសង្ស័យថា ជនរងគ្រោះស្លាប់តាំងពីដឹកដល់ពាក់កណ្តាលផ្លូវ។
ជនរងគ្រោះមានកូន០៣នាក់ស្រី០២នាក់បានរៀបការកូនប្រុសកណ្តាលម្នាក់និងបានរៀបចំរៀបអាពាហ៍ពិពាហ៍កូនស្រីច្បងអាយុ៣២ឆ្នាំ មិននឹកស្មានថា ថ្ងៃចូលរោងការកូនជួមគ្រោះដ៏រន្ធត់បែបនេះទេ ថ្ងៃចូលរោងការក្លាយជាថ្ងៃបុណ្យសពឪពុកទៅវិញ។
ប្រភពបន្តថាសពឪពុកនាងបានបូជា នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៤មិនា២០២៥ ក្រោយពីដង្ហែសពទៅបូជារួចផ្ទះខាងប្រោះ(កូនកំកោះ) បានហៅនាងកូនក្រមុំមកសំពះផ្ទឹមសែនដូនតានៅរោងខាងប្រុសបំពេញកិច្ចអាពាហ៍ពិពាហ៍ដោយកាត់ចោលថ្ងៃចូលរោងនិងពិធីទងអស់គ្រាន់តែសែនដូនតា ស្ងាត់ៗមិនចាក់ម៉េក្រូទេ ថ្ងៃត្រង់រើសធាតុឪពុក ហើយនៅវេលាម៉ោង៤និង០០នាទីល្ងាចនេះទទួលភ្ញៀវធម្មតា នៅខាងប្រុស ទទួលភ្ញៀវរួមគ្នា៕
Post a Comment