Top News

កម្មកររោងចក្រ ១៧នាក់ បានរងរបួស ធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍រនៅស្រុកស្វាយទាប ខេត្តស្វាយរៀង



ស្វាយរៀង៖ យ៉ាងហោចណាស់កម្មករកម្មការិនីរោងចំនួន ១៧នាក់ បានរងរបួសស្រាល និងធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកកម្មករ បើកទៅបុកពីក្រោយរថយន្តដឹកទំនិញ នៅវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៨-១៣៩ ស្ថិតនៅចំណុចភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។


យោងតាមការឱ្យដឹងពីសមត្ថកិច្ចស្រុកទាប បានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត ៤៥កៅអី ដឹកកម្មករកម្មការិនីពេញរថយន្តក្នុងទិសដៅស្របគ្នាពីលិចទៅកើត លុះមកដល់កន្លែងកើតមានរថយន្តដឹកទំនិញជាន់ហ្វ្រាំងដោយសារនៅខាងមុខមានករណីគ្រោះថ្នាក់ចរាចរណ៍ ក៏ទៅបុកពីក្រោយរថយន្តដឹកទំនិញបណ្តាលឱ្យរងរបួសកម្មករកម្មការិនី និងអ្នកបេីកបររថយន្ត ១៧នាក់ (ស្រី ១៥នាក់) របួសធ្ងន់ ២នាក់ (ស្រី )។

អ្នកបើកបររថយន្ត ត្រូវបានឃាត់ខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។ រីឯមធ្យោបាយរថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកស្វាយទាប។


ចំពោះមូលហេតុ សមត្ថកិច្ចបានបញ្ជាក់ថា ដោយសារតែអ្នកបើកបររថយន្តដឹកកម្មករ ពាក់ស្លាកលេខ ភ្នំពេញ ៣E- ១០៤៧ មិនគោរពសិទ្ធិ ( ខ្វះគម្លាតសុវត្ថិភាព)៕







Post a Comment

Previous Post Next Post

Kdaily-news ads