Top News

ក្រុមក្មេងទំនេីង​បង្កជាហឹង្សាឈានទៅកាប់ភាគីម្ខាងបែកមួកនិងរបួសនៅស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានឃាត់ខ្លួនភ្លាមៗ...



កំពង់ស្ពឺ​៖​ អនុវត្ត​បទបញ្ជា​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ ក្នុងវិធា​ន​ការបង្ការទប់ស្កាត់និងបង្រ្កាបឲ្យបានដាច់ខាតក្រុមក្មេងទំនេីងដែលជ្រេីសរេីសផ្លូវជីវិតបង្កអំពេីហឹង្សា​ និងអុកឡុកក្នុងមូលដ្ឋាន​ ។ 


ម៉ោង​០១​ និង​ ៤០​នាទី ឈានចូលថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២​០២៥ ត្រង់ចំ​ណុចផ្លូវលំភូមិព្រៃស្ដេច ឃុំវាល ស្រុ​កគងពិសី ខេត្តកំពង់ស្ពឺ ក្រុមក្មេ​ង​ទំនើមួយក្រុម​ បក្ខ​ពួក​ ០៨នាក់ មានឈ្មោះដូចខាងក្រោម÷

១.ឈ្មោះ ព្រំ ខាំមុន្នី ភេទប្រុស អាយុ​១៦ឆ្នាំ អ្នកបើកម៉ូតូ(ឃាត់បាន)​ ២.ឈ្មោះ ម៉ូ ម៉ាញ ភេទប្រុស អាយុ​១៧ឆ្នាំ​ អ្នកកាន់​បុ័ងតោ​ (ឃាត់​បាន)​ ៣.ឈ្មោះ មឿន ដារ៉ូ ភេទប្រុស​ អា​យុ១៧ឆ្នាំ​  អ្នកបើកម៉ូតូ(ឃាត់បាន)

៤.ឈ្មោះ ញ​ ហ ប្រុស ១៧ឆ្នាំ អ្នកកាន់ដាវ​ (គេចខ្លួន)

៥.ឈ្មោះ យ ភ ប្រុស ១៧ឆ្នាំ​ អ្នកបើកម៉ូតូ (គេចខ្លួន)

៦.ឈ្មោះ យ​ ភ  ប្រុស ​១៥ឆ្នាំ​ កាន់កបិផ្គាក់(គេចខ្លួន)

៧.ឈ្មោះ ម​ ល ប្រុស​ ១៦ឆ្នាំ​ អ្នកបើកម៉ូតូ (គេចខ្លួន)

៨.ឈ្មោះ ស​ ភ​ (ឈីង)​ ប្រុស​ ១៦​ឆ្នាំ​ អ្នកកាន់ដាវ (គេចខ្លួន) 


ក្រុមក្មេងទំនេីង​បានធ្វើសកម្មភាព​នាំ​គ្នាដេញកាប់ឈ្មោះ ឡូ សូរិយា ប្រុស​ ២៣ឆ្នាំ​ នៅផ្ទះជួល​ភូមិអន្លង់ព្រីង ឃុំរកា ស្រុកកណ្ដា​ល​ស្ទឹង ខេត្តកណ្ដាល បណ្ដា​លឲ្យ​ចំ​ក្បាលមុតធ្លាយ​មួកកូបដល់សាច់ក្បាលរងរបួ​ស រីឯបក្ខពួកឈ្មោះ ស៊ឹម សារ៉ាត់ ប្រុស​ ២៣​ឆ្នាំ​ នៅភូមិគរ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  គ្មាន​របួស។ 


ទាំង២នាក់​បាន​ចេញពី​ច្រៀ​ងខារ៉ាអូខេ(រាជនី)​ផ្សារដើ​មរការតា​មផ្លូវជា​តិលេខ៣រួចត្រូវក្រុមជនក្មេ​ង​ទំនេី​ង​មួយក្រុម​ដេញតាមបង្កហេតុ​រហូត​មកដល់ចំ​ណុចកើតហេតុខា​ងលើធ្វើសកម្មភាពយកដាវកាប់​តែ​ម្ដង​ ក្រោយធ្វើសកម្មភាពរួចក្រុមបង្កបា​ននាំគ្នាជិះម៉ូតូគេចខ្លួន ភ្លាមៗ​ លោក​វរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការ​នគរបាល​ស្រុក​គង​ពិសី​ បា​ន​បញ្ជាឱ្យ​សមត្ថកិច្ចបេីក​កា​រស្រាវជ្រាវរហូ​ត​ឈានឃាត់​ខ្លួនបានក្រុមទំ​នេី​ង​៣​នាក់ ចំណែ​ក​បក្ខពួក​ ៥នាក់​ទៀតគេចខ្លួន​ ដកហូតវត្ថុតាងម៉ូតូ​០​២គ្រឿង​ បច្ចុប្បន្ន​ជំនាញ​បានកសា​ងសំ​ណុំរឿងញ្ជូន​ជនបង្ក​ រួមជាមួយ​ វត្ថុតាង​ទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនិតិវិធី​ ចំណែក​ប​ក្ខពួក​សមត្ថកិច្ច​បន្ដសហការ​ស្រាវជ្រាវ​៕







Post a Comment

Previous Post Next Post

Kdaily-news ads