Top News

រថយន្តក្រុង បុកបុរសម្នាក់ស្លាប់ទាំងព្រលឹម​ ខណៈកំពុងជិះកង់តាមដងផ្លូវ



ភ្នំពេញ៖ បុរសម្នាក់ខណៈកំពុងជិះកង់តាមផ្លូវ​ ត្រូវរថយន្តក្រុងដឹកអ្នកដំណើរបុកស្លាប់ ទាំងព្រឹកព្រលឹម នៅផ្លូវជាតិលេខ៦​កាលពីវេលាម៉ោង​ ៤:៥០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​ គេបានឃើញបុរសរងគ្រោះជិះកង់ពាក់មួកសុវត្ថិភាព ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿង បុកពីក្រោយបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ បន្ទាប់ពីបុករួច រថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់បាននៅក្បែរទីតាំងកើតហេតុ។ 



ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ​ ធ្វើការវាស់វែងដោះស្រាយតាមតិវិធី​ច្បាប់។ ចំណែកសពរង់ចាំសាច់ញាតិក្រុមគ្រួសារ​ ទៅទទួលយក៕


Post a Comment

Previous Post Next Post

Kdaily-news ads