កណ្តាល៖ ជនសង្ស័យជាប្តីហឹង្សាដោយចេតនា ថែមគម្រាមថានឹងសម្លាប់ទៅលើជនរងគ្រោះជាប្រពន្ធ ប្រព្រឹត្តដោយ អនីតិសង្វាសជន ( ក្រមព្រហ្មទណ្ឌ គឺជាជនដែលរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ តែមិនបានចុះសំបុត្រអាពាហ៏ពិពាហ៏ត្រឹមត្រូវតាមច្បាប់) និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ បានកើតឡើងកាលពីវេលាម៉ោង១៩និង១០នាទីថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៥ នៅ
ចំណុច តាមបណ្តាយផ្លូវបេតុង ស្ថិតនៅក្នុងភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល និងត្រូវបញ្ជូនខ្លួនមក អធិការដ្ធាននគរបាលក្រុងអរិយក្សត្រនៅព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០២៥ ។
ប្រភពសមត្ថកិច្ចមូលដ្ធានបានប្រាប់អោយដឹងថា៖ ជនរងគ្រោះ
មានឈ្មោះ ថ្លាង តាក់វ៉ាន់ ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នក អនាម័យក្នុងរោងចក្រ ទីលំនៅក្នុង ភូមិសង្កាត់កើតហេតុ ។ មានស្នាមរបួសជាំ នៅចំណុចត្រង់ កែងដៃខាងឆ្វេង ក្រោមក្លៀកខាងឆ្វេង និងខាងស្តាំ ហើមថ្គាមទាំងសងខាង ត្រូវជាប្រពន្ធរបស់ជនសង្ស័យ ។ ចំនែកជនសង្ស័យ មាន ឈ្មោះ សេង សង្ហា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខឯកជន ( ឃាត់ខ្លួន) មាន
ទីលំនៅ ភូមិសង្កាត់កើតហេតុ ធ្វើតេស្តរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+) ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ ។
សមត្ថកិច្ច បន្តទៀតថា៖ តាមការបំភ្លឺរបស់ស្ត្រីរងគ្រោះបានអោយដឹង ថា៖ អ្នកទាំងបានរៀបការនៅអំឡុងឆ្នាំ ២០១៧ និងមានកូនចំនួន០២នាក់ មកដល់បច្ចុប្បន្ន ។ លុះមកដល់ កំឡុងខែ០៩ ឆ្នាំ២០២៤ ជនសង្ស័យចាប់ផ្តើមមានចរិកប្លែក ឲ្យតែពេលត្រឡប់មកពីខាងក្រៅមកដល់ផ្ទះវិញ ជនសង្ស័យតែងតែ រករឿងប្រច័ណ្ឌ អុកឡុក ជេរប្រមាថ គំរាមកំហែង និងប្រើប្រាស់អំពើហិង្សាជាញឹកញាប់ទៅជនរងគ្រោះជាភរិយា រួចថែមទាំងធ្លាប់យកម៉ូតូទៅបញ្ចាំដាច់អស់ចំនួន០៣គ្រឿងទៀតផង ។ ដោយទ្រាំនូវទង្វើរបស់ជនសង្ស័យជាប្តីលែងបានទើបជនរងគ្រោះ(ប្រពន្ធ) ទាជនសង្ស័យ(ជាប្តី) លែងលះតែជនសង្ស័យមិនព្រមលែងនោះទេ រួចជនសង្ស័យបានត្រឡប់ទៅរស់នៅជាមួយម្ដាយបង្កើតវិញ ស្ថិតនៅសង្កាត់សារិកាកែវ ។
រហូតមកដល់កំឡុងខែមេសាឆ្នាំ២០២៥ ពេលជនរងគ្រោះកំពុងបម្រើការងារនៅភ្នំពេញ ជនសង្ស័យក៏បានឆាតfacebookទៅគំរាមកំហែងថានឹងសម្លាប់ ទៅលើជនរងគ្រោះ ហើយថែមទាំងទៅអុកឡុកប្រើប្រាស់អំពើហិង្សាលើជនរងគ្រោះដល់កន្លែងធ្វើការទៀតផង ។
លុះមកដល់ថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៥ វេលាម៉ោងថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូឌុបកូនស្រីឈ្មោះ ឃៀម ស្រីនិច ចេញពីផ្ទះម្តាយបង្កើតទៅផ្ទះឪពុកក្មេកដែលស្នាក់នៅក្នុងវត្តតាជោ ក៏ស្រាប់តែ ឃើញជនសង្ស័យជាប្តីបើកម៉ូតូ ស៊ីផ្លេដេញតាម ឃើញសភាពមិនស្រួល ជនរងគ្រោះបានបត់ម៉ូតូត្រឡប់ក្រោយវិញ ដល់ចំណុចកន្លែងកើតហេតុ ជនសង្ស័យបានបើកម៉ូតូមកកាក់ពីមុខម៉ូតូរបស់ជនរងគ្រោះរួចធ្វើសកម្មភាព យកដៃចាប់ក្របួច កអាវជនរងគ្រោះចុះពីលើម៉ូតូ ចាប់ទាញជនរងគ្រោះវាយ បោចសក់ អូសតាមផ្លូវ បណ្តាលឲ្យរហែកអាវចេញពីខ្លួន នៅសល់តែអាវក្នុង ហើយថែមទាំងនិយាយចោទប្រកាន់មកជនរងគ្រោះថា មានប្រុសទៀតផង ពេលនោះជនរងគ្រោះក៏បានយំ និងស្រែកឲ្យអ្នកជិតខាងជួយ បានបន្តិចសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ចុះមកធ្វើការអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជាក់ស្តែង យកមកប៉ុស្តិ៍ដើម្បី អនុវត្តច្បាប់ តាមនីតិវិធី ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនខ្លួនមកអធិការដ្ឋាន នគរបាលក្រុងអរិយក្សត្រ ដើម្បីអនុវត្តច្បាប់នៅព្រឹកថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២៥ ៕
Post a Comment