Top News

បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងម្នាក់ចូលបា..ញ់ដល់ផ្ទះត្រូវ៣គ្រាប់របួសធ្ងន់....

 


បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងម្នាក់ចូលបា..ញ់ដល់ផ្ទះត្រូវ៣គ្រាប់របួសធ្ងន់....


ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងចូលបាញ់ប្រហារដល់ក្នុងផ្ទះអស់ជាច្រើនគ្រាប់បណ្ដាលអោយរងរបួសធ្ងន់នៅវេលាម៉ោង១៦ៈ១០នាទីល្ងាច នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំក្លោងទ្វារចូលជើងភ្នំសំពៅ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅស្រុកបាណន់ ខេត្តបាត់ដំបង។

បើតាមប្រភពប្អូនស្រីជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ូច សុខលាភ ភេទប្រុស អាយុ៣៨ឆ្នាំ មុករបរ គ្រូបង្រៀននិងជាជាងជួសជុល ទូរស័ព្ទ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានជនមិនស្គាល់មុកចូលបាញ់ដល់ក្នុងផ្ទះចំនួន៤គ្រាប់ បណ្ដាលអោយចំពោះ ១គ្រាប់ ចំដៃ២គ្រាប់បណ្ដាលអោយរងរបួស់ធ្ងន់។


ក្រោយពេលកើតហេតុត្រូវបានបងប្អូនដឹកបញ្ចូនទៅមន្ទីពេទ្យដើម្បីសង្រោះជាបន្ទាន់ ភ្លាមនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ និងកម្លាំងស្នងការខេត្តបាត់ដំបងចុះទៅពិនិត្យនិងធ្វើកំណត់ហេតុនិងធ្វើការស្រាវជ្រាវរកជនដៃដល់ដើម្បីយកមកអនុវត្ថតាមច្បាប់។







Post a Comment

Previous Post Next Post

Kdaily-news ads