Top News

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ខ្ញ៉ំសុខចិត្តឱ្យគេចោទខ្ញ៉ំថាផ្តាច់ការ តែខ្ញ៉ំត្រូវតែការពារសន្តិភាពឱ្យបានដើម្បីក្តីសុខពលរដ្ឋ



សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ខ្ញ៉ំសុខចិត្តឱ្យគេចោទខ្ញ៉ំថាផ្តាច់ការ តែខ្ញ៉ំត្រូវតែការពារសន្តិភាពឱ្យបានដើម្បីក្តីសុខពលរដ្ឋ

រូសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “មានអ្នកនិយាយថា ឱ្យតែខ្ញ៉ំនិយាយរឿងសន្តិភាព គេថា យើងដឹកនាំផ្តាច់ការ ខ្ញ៉ំសុខចិត្តឱ្យគេចោទ

ខ្ញ៉ំថាផ្តាច់ការ តែខ្ញ៉ំត្រូវតែការពារសន្តិភាពឱ្យបាន ដើម្បីក្តីសុខពលរដ្ឋ”។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង។


សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “មានសន្តិភាព ទើបមានសមិទ្ធផលកើតឡើង”។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា” ការអភិវឌ្ឍប្រទេស គឺឈរលើមូលដ្ឋានគ្រឹះសំខាន់ចំនួន ២គឺបរិស្ថានអំណោយផលល្អ(សុខសន្តិភាព) និងគោលនយោបាយត្រឹមត្រូវ”។ 


សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “ខ្ញុំសុខចិត្តឱ្យអ្នកខ្លះហៅខ្ញុំថា ផ្ដាច់ការទៅចុះ នៅពេលដែលខ្ញុំនិយាយពីសន្ដិភាពរបស់ប្រទេសកម្ពុជា ជាជាងមិនអាចស្វែងរកសន្ដិភាពជូនដល់ប្រជាជន»៕

 

Post a Comment

Previous Post Next Post

Kdaily-news ads