Top News

មហានជនរស់ក្នុងស្រុកជើងព្រៃ សំណូមពរដល់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្ត កំពង់ចាម សូមជួយចាត់វិធានការផ្លូវច្បាប់ ចំពោះទីតាំងមាន់ជល់តាមអនឡាញមួយកន្លែងក្នុងមូលដ្ឋានរបស់ពួកគាត់ផង…

 


មហានជនរស់ក្នុងស្រុកជើងព្រៃ សំណូមពរដល់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្ត កំពង់ចាម សូមជួយចាត់វិធានការផ្លូវច្បាប់ ចំពោះទីតាំងមាន់ជល់តាមអនឡាញមួយកន្លែងក្នុងមូលដ្ឋានរបស់ពួកគាត់ផង……


កំពង់ចាម៖ ទីតាំងបនល្បែងសុីសង ជល់មាន់ តាមអនឡាញ ក្នុងទាមការហ្វេមួយកន្លែង កំពុងបើកលេងយ៉ាងរលូននៅផ្ទះឈ្មោះ ម៉ៅ ប្រពន្ធឈ្មោះខៀម ក្នុង ភូមិស្ដើងជ័យ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប៉ុន្តែអាជ្ញាធរនិង សមត្ថកិច្ច នៅ ស្រុកជើងព្រៃ ហាក់សំងំស្ងៀម មិនបង្ក្រាប។

ពលរដ្ឋលើកឡើងថា សង្ស័យ អាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋាន ភ្លេចបទបញ្ជារបស់សម្ដេច អតីតនាយក រដ្ឋ មន្ត្រី ទៅ ហើយមើលទៅទើបបានជាមិនចុះបង្ក្រាប ឬ មួយត្រូវ ថ្នាំសណ្ដំ មេ បន ល្បែងបានជា សំងំស្ងៀមធ្វើមិនដឹង ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញ បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្តទាំង ២៥ ខេត្តក្រុង ត្រូវ បិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាន តែបាន សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ ស្រុកក្រុង ខេត្តណា ដែលមិនទប់ ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ ក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។  

ប៉ុន្តែអាជ្ញាធរនិង សមត្ថកិច្ច នៅ ស្រុកជើងព្រៃ ហាក់សំងំស្ងៀម មិនបង្ក្រាប ទីតាំង បន ល្បែងសុីសង ប្រភេទមាន់ជល់តាម អនឡាញ ដែលបើកលេង នៅមូលដ្ឋានរបស់ ខ្លួនផ្គើនទៅ និង បទបញ្ជារបស់ សម្ដេច អតីតនាយក រដ្ឋមន្ត្រី ។

មហានជននៅក្នុងស្រុកជើងព្រៃ  បានលើកឡើងថាមូលហេតុដែលអស់ លោកអាជ្ញាធរ និងសមត្ថកិច្ច ស្រុកជើងព្រៃ បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងមាន់ជល់តាមអន ឡាញខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេច តេជោហ៊ុនសែនទៀតសោធន៌នោះ? សង្ស័យតែទីតាំងមាន់ ជល់តាមអនឡាញខាងលើនេះ អាជ្ញាធរនិងសមត្ថកិច្វស្រុកជើងព្រៃ មានភាគហ៊ុនក្នុងនិងទេដឹង? ទើបបានជាអស់លោក រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនបែបនេះ។

ពលរដ្ឋក្នុងស្រុកជើងព្រៃ បានសំណូមពរ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី  ស្នងការនគរ បាលខេត្ត កំពង់ចាម និង លោកវរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ សូមជួយចាត់វិធានការ ទៅលើល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើ នេះផងដើម្បីស្របតាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច ៕







Post a Comment

Previous Post Next Post

Kdaily-news ads