Top News

ឆេះឃ្លាំងស្តុកគ្រឿងសំណង់មួយកន្លែងក្នុងខណ្ឌសែនសុខ ខូចខាតយ៉ាងដំណំ



 ឆេះឃ្លាំងស្តុកគ្រឿងសំណង់មួយកន្លែងក្នុងខណ្ឌសែនសុខ ខូចខាតយ៉ាងដំណំ


ភ្នំពេញ៖ មានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកគ្រឿងសំណង់មួយកន្លែង ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ផ្លូវបេតុងលេខ៤៩៩ ក្នុងសង្កាត់គោកឃ្លៀង បង្កការភ្ញាក់ផ្អើល។ ក្រោយកើតហេតុប្រជាពលរដ្ឋរាយការណ៍ទៅមន្ត្រីអគ្គិភ័យសុំជំនួយភ្លាមៗ កាលពីវេលាម៉ោង ៣:២០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ 
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញអណ្តាតភ្លើង ចេញពីចំណុចឃ្លាំងខាងលើ ភ្លាមៗនោះអ្នកភូមិបាននាំគ្នាស្រែកដើម្បីឱ្យម្ចាស់ឃ្លាំងបានឭ និងរាយការណ៍បន្ទាន់ទៅកាន់មន្ត្រីមូលដ្ឋាន ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យ។ 
យោងតាមការឱ្យដឹងពីអ្នកយាមឃ្លាំងកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងគេងក្នុងបន្ទប់ក្រោយឃ្លាំងខាងលើ ស្រាប់តែឭសម្លេងគេស្រែកថាភ្លើងឆេះផ្ទះ ទើបភ្ញាក់ពីដំណេក រត់ចេញមកខាងក្រៅឃើញអណ្តាតភ្លើងកំពុងឆាប់ឆេះឃ្លាំង ក៏នាំកូនៗទាំង៣នាក់ រត់ចេញទៅខាងមុខឃ្លាំង ដើម្បីសុំជំនួយ។ មុនពេលរថយន្តពន្លត់អគ្គិភ័យមកដល់ អ្នកភូមិបាននាំគ្នាជួយបាញ់ពន្លត់ដោយប្រើប្រាស់បំពង់ឧស្ម័នបាញ់ពន្លត់ជាច្រើនបំពុងផងដែរ ទើបកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ ។
អគ្គិភ័យនេះត្រូវរលត់ទាំងស្រុង ដោយគ្មានប៉ះពាល់ដល់ផ្ទះអ្នកជិតខាង ក្រោមការអន្ត្រាគមន៍យ៉ាងយកចិត្តទុកដាក់ របស់មន្ត្រីជំនាញអគ្គិភ័យ ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់បានពីមូលហេតុដែលឆាបឆេះនេះនៅឡើយទេ៕







Post a Comment

Previous Post Next Post

Kdaily-news ads