Top News

សុំលុយម្តាយ១ម៉ឺនរៀលមិនបានរករឿងឈ្លោះ ប្អូនស្រីមកឃាត់សោះ បងប្រុសទាញកាំបិតគម្រាមថានឹងសម្លាប់



សុំលុយម្តាយ១ម៉ឺនរៀលមិនបានរករឿងឈ្លោះ ប្អូនស្រីមកឃាត់សោះ បងប្រុសទាញកាំបិតគម្រាមថានឹងសម្លាប់ 


កណ្តាល៖ ជនសង្ស័យ ជាកូនបង្កើត និងប្រើប្រាស់នូវសារធាតុញៀន បានសុំលុយពីម្តាយចំនួន១ម៉ឺន តែម្តាយគ្មានលុយអោយក៏រករឿងម្តាយ ពេលប្អូនស្រីចេញមកឃាត់ក៏កើតជាជម្លោះ ប្រើហឹង្សាលើប្អូនស្រី និងគម្រាមថានឹងសំលាប់ដោយកាំបឹតប៉ុង័តោ ក៏ត្រូវប្អូនស្រីជាជនរងគ្រោះប្តឹងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យជាបងប្រុស កាលពីវេលាម៉ោង ១៧.១៥នាទី ថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២៤ នៅចំណុចភូមិលេខ2 សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។  


ជនរងគ្រោះត្រូវជាប្អូនបង្កើត

ឈ្មោះ ហេង ផាត់នី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ។ ចំនែកជនសង្ស័យត្រូវជាបងបង្កើត

ឈ្មោះ ហេង សុខជា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ (វិជ្ជមានសារធាតុញៀន)ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន១ដងករណីហិង្សាដោយចេតនា - ធ្លាប់ជាប់មណ្ឌលកែប្រែបន្សាបគ្រឿងញៀនឪកាសខ្ញុំចំនួន០៣ខែ  មានទីលំនៅជាមួយគ្នាក្នុងភូមិសង្កាត់កើតហេតុ ។ វត្ថុតាងចាប់យក៖ -កាំបិតប៉ុង័តោមានប្រវែង៣០សង់ទីម៉ែត្រចំនួន០១។

ប្រភពសមត្ថកិច្ចមូលដ្ធានបានប្រាប់អោយដឹងថា . នៅវេលាកើតហេតុ ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន រួចមកដល់ផ្ទះវិញបានសុំប្រាក់ពីម្តាយរបស់ខ្លួនចំនួន១ម៉ឺនរៀល តែម្តាយមិនឲ្យ ហើយជនសង្ស័យបាននិយាយថាបើសិនជាមិនឲ្យខ្ញុំ១ម៉ឺនរៀលទេ ថ្ងៃស្អែកត្រូវឲ្យខ្ញុំចំនួន២ម៉ឺនរៀល ពេលនោះជនរងគ្រោះដែលត្រូវជាប្អូនស្រីបង្កើតបានមកឃាត់ក៏បានឈ្លោះប្រកែកប្រតាយប្រតប់គ្នា ហើយជនសង្ស័យបានច្រាច់ករនិងច្រានជនរងគ្រោះឲ្យដួលលើដីទៀតផង  បន្ទាប់មកជនសង្ស័យបានកាន់កាំបិតគំរាមគំហែងថានឹងសម្លាប់ជនរងគ្រោះ  ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្វាយរលំឲ្យចុះឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមនិតិវិធីតែម្តង។


តាមការសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា៖ គាត់ពិតជាបានប្រើប្រាស់គ្រឿងញៀននិងប្រើហិង្សាទៅលើជនរងគ្រោះ ព្រមទាំងកាន់កាំបិតគំរាមគំហែងរកកាប់សម្លាប់ជនរងគ្រោះជាប្អូនស្រីបង្កើតប្រាកដមែន។


បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕







Post a Comment

Previous Post Next Post

Kdaily-news ads