Top News

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋទុកចោល បណ្ដាលអោយរងការខូចខាត សំភារៈមួយចំនួន

 


អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋទុកចោល បណ្ដាលអោយរងការខូចខាត សំភារៈមួយចំនួន


ភ្នំពេញ ៖ ផ្ទះល្វែងទុកចោលមួយកន្លែង ត្រូវបានអគ្គិភ័យឆាប់ឆេះ ខូចខាតសម្ភារៈបន្តិចបន្តួច បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅក្បែរខាង កាលវេលាម៉ោង ០២និង ៤០នាទីរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៣ នៅត្រង់ចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតនៅខាងក្រោយវត្តសារ៉ាវ័ន្ត តាមបណ្យោយផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៏មានបានអោយដឹងថា មុនពេលកើតហេតុ គេមានធុំក្លិនផ្សែងគាត់បានរត់ចេញមកក្រៅមើល ក៏បានឃើញមានផ្សែងហ៊ុយចេញពីផ្ទះកើតហេតុខាងលើ រួចបានព្យាយាមជួយយកបំពង់ទៅបាញ់ពន្លត់តែដោយសារតែផ្ទះចាក់សោរចោល ទើបមិនអាចបាញ់ពន្លត់បាន ក៏សម្រេចទាក់ទងទៅសមត្ថកិច្ចអោយមកជួយអន្តរាគមន៏បាញ់ពន្លត់ ។

ក្រោយទទួលដំណឹង ភ្លាមៗកម្លាំងជំនាញការិយាល័យបង្ការនិងពន្លត់អគ្គិភ័យបានចេញរថយន្តចំនួន០៣ គ្រឿង មកជួយអន្តរាគមន៏ នឹងមិនមានបង្កខូចខាតអ្វីធំដុំនោះឡើយ ដោយសាតតែផ្ទះខាងលើ មិនមានមនុស្សរស់នៅ ឆាបឆេះតែសម្ភារៈបន្តិចបន្តួចតែប៉ុណ្ណោះ ។

ជុំវិញករណីអគ្គិភ័យខាងលើនេះដែរ កម្លាំងជំនាញប្រើប្រាស់រថយន្តអស់ចំនួន០១គ្រឿង បាញ់ពន្លត់រលត់ជាស្ថាពរ និងមិនបានរាលដាលដល់ផ្ទះពលរដ្ឋជិតខាងឡើយ ដោយឡែកចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕






Post a Comment

Previous Post Next Post

Kdaily-news ads