អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ០៦នាក់ ក្លែងបន្លំជាសង្ឃដើរប្រមូលបច្ច័យប្រជាពុទ្ធបរិសទ្ធ
ព្រះសីហនុ៖ ជនសង្ស័យ៦នាក់ត្រូវបានកងរាជអាវុធហត្ថក្រុងព្រះសីហនុបានចុះស្រាវជ្រាវ នឹងឃាត់ខ្លួន ពាក់ព័ន្ធករណីក្លែងបន្លំជាសង្ឃ ដើរប្រមូល បច្ច័យប្រជាពុទ្ធបរិសទ្ធ ក្នុងក្រុងព្រះសីហនុយ៉ាងសកម្ម កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ ។
ប្រតិបតិ្តការនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញ ពីលោក ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទីមេបញ្ជាកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ នឹងសម្របសម្រួល នីតិវិធីច្បាប់ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានក្រុងព្រះសីហនុ នឹង ស្រុកព្រែនប់ ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុបានចុះស្រាវជ្រាវ នឹងឃាត់ជនសង្ស័យចំនួន០៦នាក់ ពាក់ពន្ធករណ៍សង្ឃក្លែងក្លាយ ដើរប្រមូល បច្ច័យប្រជាពុទ្ធបរិសទ្ធ ក្នុងក្រុងព្រះសីហនុយ៉ាងសកម្ម បង្កអោយប៉ះពាល់ ព្រះពុទ្ធសាសនា ៕
Post a Comment