កម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងខណ្ឌចំការមនចុះឃាត់ខ្លួនក្មេងស្ទាវប្រុសស្រីជិត៣០០នាក់យកមកអបរំណែនាំ
ភ្នំពេញ៖ ក្មេងស្ទាវប្រុសស្រីជិត៣០០នាក់មកប្រមូលផ្តុំគ្នានៅក្នុងបរិវេណកោះពេជ្រ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនិងកម្លាំងចម្រុះនៃអធិការដ្ឋាននគបាលខណ្ឌចំការមន ចុះឃាត់ខ្លួន និងធ្វើការអប់រំណែនាំពួកក្មេងស្ទាវទាំងនោះ។
ហេតុការណ៍ខាងលើនេះដែរបានធ្វើឡើងនៅវេវេលាម៉ោង១២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ចំនុចស្ថិតនៅក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថានៅមុនពេលដែលកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ចុះឃាត់ខ្លួនក្រុមក្មេងទាំងនោះ ដោយឃើញពួកឃើញក្រុមក្មេងទាំងនោះមានស្រីនិងប្រុសអាយុប្រមាណជា១៧ទៅ២០ឆ្នាំជាងបាននាំគ្នាជិះម៉ូតូដង្ហែរគ្នា ឆ្វេច ឆ្វាចពេញផ្លូវហើយក៏បានឡើងមកប្រមូលផ្តុំគ្នានៅក្នុងបរិវេណទីក្រុងកោះពេជ្រ ដោយឃើញទិដ្ឋភាពបែបនេះធ្វើអោយប្រជាពលរដ្ឋមកដើលេងកម្សាន្តនិងអ្នកធ្វើដំណើរតាមដងផ្លូវផ្សេងៗនៅក្នុងតំបន់នោះមានការភ័យខ្លាចជាខ្លាំង។
លុះមកដល់ម៉ោងចុះឃាត់ប្រាមាណជា១២និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ដោយកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះមកដល់ទីតាំងខាងលើ រួចក៏ចុះទៅឃាត់ខ្លួនក្រុមក្មេងស្ទាវទាំងនោះមានស្រីនិងប្រុសប្រមាណជាជិត៣០០នាក់ភ្លាមៗផងដែរ។ បន្ទាប់ពីការឃាត់ក្រុមក្មេងទាំងនោះរួចមក សមត្ថកិច្ចបានអោយពួកគេមកឈរតម្រង់ជួរគ្នា រួចរាប់ចំនួនមនុស្សសរុប២៤៥នាក់ ខណៈមនុស្សស្រីមានចំនួន៣៥នាក់ រួមទាំងម៉ូតូជាច្រើនគ្រឿងផងដែរ។
បន្ទាប់ពីឃាត់យុវជនប្រុសស្រីទាំង២៤៥នាក់ខាងលើសួរនាំនិងទូន្មានទៅដល់ពួគេរួចក៏បានអបរំណែនាំបន្ថែមដល់ក្រុមក្មេងទាំងនោះក្រោយពីអបរំណែនាំរួចសមត្ថកិច្ចក៏បានដើត្រួតពិនិត្យទៅម៉ូតូក្រុមក្មេងទាំងនោះដោយយកចិត្តទុកដាក់។ក្រោយពីដើរពិនិត្យក៏ឃើញមានម៉ូតូចំនួន១១គ្រឿង មិនត្រឹមត្រូវគ្រប់លក្ខណៈដោយក្នុងនោះមាន ចំនួន០៤គ្រឿងពុំមានស្លាកលេខ និង៧គ្រឿងមិនមានឯកសារគ្រប់គ្រាន់ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការដកហូត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរយៈពេល១សប្តាហ៍ ទើបអនុញ្ញាត្តអោយពួកគេមកទទួលម៉ូតូវិញដោយបំពេញឯកសារអោយបានត្រឹមត្រូវ៕
Post a Comment