លោក ជួន ណារិន្ទ បញ្ជាឱ្យស្រាវជ្រាវ ករណីរថយន្ត HUM MER បុកម៉ូតូស្លាប់ទាំងម្ដាយនិងកូន!
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិង ជា ស្នងការ នគរបាល រាជ ធានី ភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ។
បានបញ្ជាឱ្យកម្លាំង នគរបាលនៃស្នងការរាជធានីភ្នំពេញ ស្រាវជ្រាវ ស្វែង រក ចាប់អ្នកបើករថយន្ត HUM MER ដែលអ្នក ជិៈម៉ូតូ បណ្តាលឱ្យស្លាប់ស្ដ្រីម្នាក់រួមនិងកូនតូច ខណៈបុរសជាប្ដី របួសធ្ងន់។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាលោក-លោកស្រីស្នងការរង ដែល ចុះ ពង្រី ក ការងារ តាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ។
ត្រូវយកចិត្ដទុកដាក់ ក្នុង ដឹកនាំ ពង្រឹង ការងារ រឹត បន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ការទប់ស្កាត់ ឱ្យ មាន ប្រសិទ្ធ ភាព ដោយ ម៉ឺងម៉ាត់បំផុត ។
ដើម្បីស្វែងយល់ និងរកវីធីសាស្ត្រក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង ឱ្យ មានការគោរពវិន័យ សីលធម៌ស្មោះត្រង់ វិជ្ជាជីវៈរបស់មន្ត្រីជំនាញ ពេលចុះអនុវត្តច្បាប់។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានកត់សម្គាល់ឃើញថាប៉ុន្មានថ្ងៃនេះ កើត ឡើង ករណី គ្រោះ ថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរបួស និងស្លាប់ បានកើតឡើងជាបន្តបន្ទាប់។
ជា ពិសេស ក្នុងករណី បើមានគ្រោះថ្នាក់ខាងលើនេះកើតឡើង បើមានអ្នកបង្ក ព្យាយាមរត់គេច មន្ត្រីជំនាញ ត្រូវ ស្រាវជ្រាវ តាមឃាត់ចាប់យកមកអនុវត្តន៍ច្បាប់ឱ្យបានតឹងរឹងបំផុត ហើយក្នុងរយៈ ពេល ចុង ក្រោយ នេះ ។
សមត្ថកិច្ច ជំនាញ ក៏ បាន អនុវត្ត វិធានការណ៍ តាម ផ្លូវ ច្បាប់ ចំពោះ អ្នក បើកបរ រថយន្ត បង្ក ឱ្យមាន មនុស្សស្លាប់ ហើយរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវ ចាប់ ឃាត់ ខ្លួន យក មក អនុវត្ត ច្បាប់ ជាបន្តបន្ទាប់រួចមកហើយ។
ជាពិ សេសករណីគ្រោះថ្នាក់ចរាចរណ៍នៅយប់អធ្រាត្រថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ ស្រះចក ។
ខណ្ឌដូនពេញ បង្កដោយរថយន្ត០១គ្រឿងបុក អ្នកជិះម៉ូតូ ០៣ នាក់ ប្តី ប្រពន្ធ កូន បណ្តាល ឲ្យស្លាប់ និងរងរបួស រថយន្តបើករត់គេច។
ឯកឧត្តមស្នងការ ក៏បាន បញ្ជា សមត្ថកិច្ច ចម្រុះ ត្រូវ ស្រាវ ជ្រាវ ឱ្យបានម៉ឺងម៉ាត់ស្វែងរកចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគេចខ្លួនយកមកអនុវត្តច្បាប់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ចំណុចក្បែរវត្តភ្នំតាមបណ្តោយផ្លូវ ព្រះសុីសុវត្តិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
គួរម្លឹកថាៈ សពស្រ្តីរងគ្រោះឈ្មោះ គ្រួច សាមឹត ភេទស្រី អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង(ស្លាប់) ចំណែកប្តីមានឈ្មោះ យឿន យុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបជាកម្មករប្រមូលសំរាម រស់នៅបន្ទប់ជួលជាមួយប្រពន្ធ (របួសធ្ងន់) រីឯកូនទើបតែអាយុ២ខួប ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ៕
Post a Comment