Top News

ស្ទាវ២ក្រុមអង្គុយផឹកសុីទាស់សំដីគ្នាវាយនៅផ្អើលកោះពេជ្រត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបាន២នាក់



 ស្ទាវ២ក្រុមអង្គុយផឹកសុីទាស់សំដីគ្នាវាយនៅផ្អើលកោះពេជ្រត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបាន២នាក់


ភ្នំពេញ៖ យុវជន២នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមនចុះទៅឃាត់ខ្លួនបានភ្លាមៗ ចំណែកឯបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនខណះពេលអង្គុយផឹកសុី ទាស់សំដីនិងយុវជនមួយក្រុមទៀតដែលមានគ្នា២នាក់នៅក្នុងបរិវេណកោះពេជ្រ។


ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៥ខែមករា ឆ្នាំ២០២៤ ចំណុចក្នុងបរិវេណទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។


បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុដោយឃើញយុវជនទាំង២ក្រុមបានមកអង្គុយផឹកសុីក្បែគ្នានៅក្នុងបរិវេណកោះពេជ្រហើយមួយក្រុមមានគ្នា២នាក់និងមួយក្រុមទៀតមាន៣នាក់មួយសន្ទុះក្រោយមកក៏ឃើញមានទាស់ពាក្យសម្តីគ្នាទៅវិញទៅមកហើយប្រកែកគ្នាខ្លាំងៗបន្ទាប់មកភាគីមានគ្នា៣នាក់បានទាញកៅអីគុបនិងវាយទៅលើយុវជន២នាក់ផ្អើលពេញក្នុងកោះពេជ្រ រួចរត់គេចខ្លួន ភ្លាមនោះដែរក៏ឃើញមានកម្លាំងអាវុធហត្ថនិងសមត្ថកិច្ចខណ្ឌចំការមនចុះមកជួយអន្តភ្លាមៗនិងឃាត់បានអ្នកបង្កចំនួន២នាក់និងម្នាក់ទៀតរត់គេចខ្លួន។


បន្ទាប់ពីកើតហេតុខាងលើកម្លាំងអាវុធហត្ថក៏បាននាំខ្លួនយុវជនពីរនាក់ដែលជាអ្នកបង្កនិងជនរងគ្រោះចំនួនពីរនាក់ទៀតយកទៅខាងកងរាជអាវុធហត្ថខណ្ឌចំការមនសួរនាំបន្តនិងចាត់ការទៅតាមច្បាប់៕









Post a Comment

Previous Post Next Post

Kdaily-news ads