Top News

យុវតីសិស្សសាលាម្នាក់ ត្រូវបានមិត្តរួមថ្នាក់ ល្បួងនាំយកទៅវាយធ្វើបាប ព្រោះខឹងយុវតីរងគ្រោះមិនគោរពពួកគេជាបងធំ..!

 


យុវតីសិស្សសាលាម្នាក់ ត្រូវបានមិត្តរួមថ្នាក់ ល្បួងនាំយកទៅវាយធ្វើបាប ព្រោះខឹងយុវតីរងគ្រោះមិនគោរពពួកគេជាបងធំ..!


ភ្នំពេញ ៖ យុវតីសិស្សសាលាម្នាក់ ត្រូវបានមិត្តរួមថ្នាក់ រួមសាលា ល្បួងនាំយកទៅវាយធ្វើបាប ដោយសារពួកគេខឹងនឹងយុវតីរងគ្រោះ ហៅចំឈ្មោះ មិនគោរពពួកគេកំពុងក្លាយជាបងធំ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវលំ វាលស្រែក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ទើបតែបែកធ្លាយរូបភាព ព័ត៌មាន ដែលក្រុមបង្កបង្ហោះ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ ត្រូវបានអាណាព្យាបាល នាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យជួយរកយុត្តិធម៌ ។



ក្មេងស្រីរងគ្រោះ ឈ្មោះ សាយ ចរណៃ ភេទស្រី អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី១១ វិទ្យាល័យពងទឹក មានទីលំនៅភូមិធ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនដៃដល់មានគ្នា៣នាក់ ៖ ទី១ ឈ្មោះ អាត សំណាង ហៅលីហ្សា ហៅឆើរី ភេទទី៣ អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១២ វិទ្យាល័យពងទឹក មានទីលំនៅ បុរីពិភពថ្មី៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ ទី២ ឈ្មោះ យាន រស្មី ភេទស្រី ហៅមុី អាយុ១៥ឆ្នាំ សិស្សថ្នាក់១០ វិទ្យាល័យជម្ពូវ័ន មានទីលំនៅភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ទី៣ ឈ្មោះ លុច ភេទស្រី អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី១១ វិទ្យលាល័យពងទឹក មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ដោយឡែកយុវតី៣នាក់ផ្សេងទៀត ជាអ្នកឈរមើលក្នុងហេតុការណ៍ សមត្ថកិច្ចគ្រាន់តែហៅសាកសួរ ហើយអនុញ្ញាតិឱ្យត្រឡប់ទៅផ្ទះវិញ ក្នុងហេតុផល មិនហ៊ានចូលជួយព្រោះខ្លាចក្រុមដៃដល់ទាំងនោះ ។




តាមក្មេងស្រីរងគ្រោះ បានឱ្យដឹងថា កន្លងមកធ្លាប់តែស្គាល់គ្នា ទើបហៅចំឈ្មោះ អាយុក៏ស្របាលគ្នា មិនបានដឹងថាក្រុមទាំងនោះក្លាយចរឹកជាបងធំឯណា បែជាធ្វើឱ្យពួកគេខឹង គ្រាន់តែហៅចំឈ្មោះសោះ ស្រាប់តែនៅវេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ជនដៃដល់ម្នាក់ បានល្បួង បបួលនាំឱ្យជូនទៅរកជួបមិត្តភក្តិ បែជាទៅដល់ចំណុចកើតហេតុ លេចមុខបក្ខពួក២នាក់ទៀត គម្រាម ធ្វើសកម្មភាពចាប់វាយ ច្រំធាក់ដូចសត្វធាតុ ស្របពេលនោះក៏មានមិត្តរួមថ្នាក់ចំនួន៣នាក់ទៀតទៅដល់ តែមិនហ៊ានចូលជួយ ។

ក្រោយពីប្រើអំពើហឹង្សាហើយក្រុមជនដៃដល់ជិះម៉ូតូគេចខ្លួនបាត់អស់ ដោយភ័យ ខ្លាច មិនហ៊ានប្រាប់ឪពុកម្តាយ រហូតដល់ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ ក្រុមក្មេងទំនើងទាំងនោះបង្ហោះរូបភាព វីដេអូរ សកម្មភាពដែលពួកគេវាយធ្វើបាប ទើបឪពុកម្តាយក្មេងរងគ្រោះ ឃើញ នូវអំពើអយុត្តិធម៌លើកូនស្រីខ្លួន ក៏បាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ ដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ។



ក្រោយពីទទួលបានបណ្តឹងពីភាគីរងគ្រោះ ភ្លាមៗកម្លាំងនគរបាលខណ្ឌកំបូល កម្លាំងប៉ុស្តិ៍រដ្ឋបាល ធ្វើការស្រាវជ្រាវ តែក្មេងទំនើងទាំង៣នាក់រត់គេចខ្លួនទៅខេត្តកំពត ។ ទោះជាយ៉ាងណាក្តីកម្លាំងសមត្ថកិច្ចខិតខំខ្នះខ្នែង រហូតដល់ល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ដោយសហការជាមួយឪពុកម្តាយក្មេងទំនើងទាំងនោះ ទីបំផុតឃាត់ខ្លួនបាន នៅផ្សារវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចំនួន៤នាក់ ក្នុងនោះអ្នកថតរូបបង្ហោះម្នាក់ផងដែរ ។




ក្រោយពីឪពុកម្តាយសហការឃាត់បាន ក្មេងទំនើងដៃដល់ទាំង៣នាក់ រួមទាំងអ្នកថតរូបម្នាក់ ត្រូវបានកម្លាំងខណ្ឌកំបូល កម្លាំងប៉ុស្តិ៍រដ្ឋបាល ចេញទៅតាមយកក្រុមក្មេងទំនើងទាំង៣នាក់ វិលត្រឡប់មក សាកសួរនៅប៉ុស្តិ៍ភ្លើងឆេះរទេះវិញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕







Post a Comment

Previous Post Next Post

Kdaily-news ads