Top News

ភ្លើងប្រច័ន្ទ! បុរសម្នាក់បានយកញញួរវាយសម្លាប់ប្រពន្ធយ៉ាងសាហាវព្រៃផ្សៃ..



ភ្លើងប្រច័ន្ទ! បុរសម្នាក់បានយកញញួរវាយសម្លាប់ប្រពន្ធយ៉ាងសាហាវព្រៃផ្សៃ


ភ្នំពេញ៖ ដោយសារតែភ្លើងប្រច័ន្ទ បុរសម្នាក់បានយកញញួរវាយសម្លាប់ស្ត្រីជាប្រពន្ធយ៉ាងសាហាវព្រៃផ្សៃ រួចសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយលេបថ្នាំសម្លាប់ខ្លួនតាមក្រោយតែមិនស្លាប់។ ករណីនេះ បានកើតឡើងនៅក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បរមី អាយុជាង៣០ឆ្នាំ មានកូនស្រីអាយុ០៥ឆ្នាំម្នាក់។នៅកន្លែងកើតហេតុសមត្ថកិច្ចបានប្រទះឃើញក្រដាស់មួយសន្លឹក ដោយមានសរសេរអក្សរថា ៖ “ស្រីផិតប្តី”។ ក្រៅពីនេះ សមត្ថកិច្ចបានរកឃើញញញួរមួយប្រឡាក់ដោយឈាមនៅក្បែរសាកសពស្ត្រីរងគ្រោះ។ រីឯបុរសជាប្តីដេកបែកពពុះមាត់ដោយលេបថ្នាំសម្លាប់ខ្លួន តែមិនស្លាប់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានឲ្យដឹងថា តាមការសន្និដ្ឋានបឋមករណីឃាតកម្មនេះ អាចបណ្តាលមកពីភ្លើងប្រច័ន្ទ ដោយសារសមត្ថកិច្ចបានរកឃើញក្រដាសមួយសន្លឹកដោយសរសេរអក្សរថា “ស្រីផិតប្តី”។









Post a Comment

Previous Post Next Post

Kdaily-news ads