ភ្នំពេញ៖ ព្រះសង្ឃមួយអង្គនិមន្តហាត់ប្រាណក្នុងវត្ត ក្រលេកមើលទៅស្រាប់តែប្រទះឃើញបុរសម្នាក់ ចង.កជាប់ចេតិយ ក្បែរព្រះវិហារបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ភ្លាមៗនោះផងដែរ ព្រះសង្ឃអង្គនោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកទីតាំងកើតហេតុខាងលើ។
ក្រោយពេលកម្លាំងមូលដ្ឋានទទួលបានព័ត៌មាន ដែលព្រះសង្ឃបានរាយការណ៍ថា មានមនុស្សប្រុសម្នាក់ បានចង.កសម្លាប់ខ្លួន ហើយនោះកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ក៏បានចុះទៅដល់ទីតាំងកើតហេតុខាងលើ និងបានយកខ្សែហ៊ុំព័ទ្ធការពារមិនឲ្យអ្នកផ្សេង ចូលទៅក្នុងបរិវេណខាងក្នុងក្បែរសព ហើយក៏បានរាយការណ៍បន្តទៅកាន់កម្លាំងជំនាញនគរបាលខណ្ឌមានជ័យ និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យ និងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យសព ដោយសមត្ថកិច្ចបានឆែកក្នុងហោប៉ៅសពបុរសខាងលើនោះ មានបន្សល់ទុកនៅ ក្រដាសបញ្ចាំម៉ូតូមួយសន្លឹក ក្រដាសបញ្ចាំទូរស័ព្ទដៃមួយសន្លឹក បណ្ណបសសមួយសន្លឹក បណ្ណចាក់វ៉ាក់សាំងមួយសន្លឹក ដែលមានឈ្មោះ ពុម ធូ ភេទប្រុស សញ្ជាតិ ខ្មែរ កើតនៅថ្ងៃទី១០ ខែ៦ ឆ្នាំ១៩៩២ ក្រោយពេលសមត្ថកិច្ចជំនាញធ្វើការពិនិត្យសពរួច ដោយសមត្ថកិច្ចបញ្ជាក់ថា សពបុរសខាងលើនេះ ពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសពសមត្ថកិច្ចកំពុងតែស្រាវជ្រាវ រកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
Post a Comment