Top News

អាវុធហត្ថខេត្តព្រះវិហា បង្រ្កាបគ្រឿងញៀន ជាង១តោន..



 នាយឧត្តមសេនីយ៍ សៅ សុខា : កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបគ្រឿងញៀនជាង ១តោន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ប្រាប់វិទ្យុបាយ័ន នៅរសៀលថ្ងៃទី២១ ខែមករា នេះថា : ករណីនៃបង្ក្រាបបទគ្រឿងញៀន (ប្រមាណ ១០២០ដុំ ទម្ងន់ប្រមាណ ១០២០គីឡូក្រាម) ពិតប្រាកដមែន ហើយការបង្ក្រាបនេះមានលក្ខណៈចៃដន្យ គៗមិនស្ថិតនៅក្នុងការស៊ើបអង្កេតទេ មិនដឹងជនល្មើសជាអ្នកណាម្នាក់ទេ ប៉ុន្តែវាយកមកប្លុងចោល ឡានដែលដឹកគ្រឿងញៀន ហើយត្រូវបានកម្លាំងអាវុធហត្ថល្បាតក៏ឃើញឡាននឹង ក្រោយត្រួតពិនិត្យឃើញមានគ្រឿងញៀន។ 

ឯកឧត្តមបន្តថា ចំពោះជនល្មើសយើងមិនទាន់កំណត់បានអត្តសញ្ញាណនៅឡើយទេ មានតែវត្ថុតាង។ ហើយគណៈកម្មការដែលដឹកនាំដោយព្រះរាជអាជ្ញាកំពុងធ្វើការត្រួតពិនិត្យថាតើគ្រឿងញៀនពិតប្រាកដមានចំនួនប៉ុន្មាន? មិនមែនគ្រឿងញៀនមានប៉ុន្មាន?។







Post a Comment

Previous Post Next Post

Kdaily-news ads