Top News

កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៣នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់..

 


កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៣នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់..


ស្វាយរៀង៖  អនុវត្តតាមបទបញ្ជាដ៏មឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ​ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការចូលរួមលុបបំបាត់ក្រុមក្មេងទំនើងនៅទូទាំងខេត្តស្វាយរៀង និងដឹកនាំអនុវត្តដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ព្រំ ពិសិដ្ឋ ស្នងការរងទទួលដឹកនាំការងារការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ  សហការជាមួយកម្លាំងជំនាញនគរបាលស្រុកស្វាយជ្រំ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងមានការសហការល្អជាមួយកម្លាំងអធិការនគរបាលស្រុកឈូក នៃស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងចំនួន ០៣នាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមក និងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិល្វា ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ 

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង០៣ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើ ពិតប្រាកដមែន។ 

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង០៣នាក់ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។






Post a Comment

Previous Post Next Post

Kdaily-news ads