Top News

ករណីឃាតកម្មសម្លាប់ជនជាតិចិននៅខុនដូរព្រីនស៍ ៖ ប៉ូលិសចាប់ខ្លួនជនដៃដល់៤នាក់ .



ករណីឃាតកម្មសម្លាប់ជនជាតិចិននៅខុនដូរព្រីនស៍ ៖  ប៉ូលិសចាប់ខ្លួនជនដៃដល់៤នាក់ 


ភ្នំពេញ៖ ករណីជាតកម្មសម្លាប់ជនជាតិចិនម្នាក់នៅចំណុចខុនដូរព្រីនស៍ អីនធើណាសិនណលផ្លាហ្សាអគារ១ ជាន់ទី៤ ចំណុចភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនដៃដល់៤នាក់។

ជនសង្ស័យទាំង៤នាក់រួមមាន៖

*ទី១៖ ឈ្មោះ ZHUAG ZONGYI អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ

*ទី២៖ ឈ្មោះ HANG SHUNLI អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកអនឡាញ

*ទី៣៖ ឈ្មោះ CAI PO HAN អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ

*ទី៤៖ ឈ្មោះ DAI JITING អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកអនឡាញ។

ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ZHUANG ZONGYI និងឈ្មោះ CAI POHAN បានធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នា ជាមួយជនរងគ្រោះដៃទល់ដៃទៅវិញទៅមក មិនបានប្រើកូនកាំបិតចុងស្រួចចាក់សម្លាប់ ជនរងគ្រោះឡើយ។ ចំណែកឈ្មោះ PAI JI TING និងឈ្មោះ HANG SHUNLI មិនចូលរួមវាយទៅលើជនរងគ្រោះនោះទេ។ តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ ក៏បានបញ្ជាក់ផងដែរថា ក្រោយការចាប់ខ្លួន កម្លាំងនគរបាលក៏បានដកហូតថ្នាំញៀន កាំភ្លើង និងកាំបិតផងដែរ។

បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕






Post a Comment

Previous Post Next Post

Kdaily-news ads