Top News

ពលរដ្ឋក្នុងខេត្តក្រចេះ បង្ហាញការព្រួយបារម្ភអំពើចោរកម្ម និងអំពើហឹង្សា ខណៈល្បែអនឡាញបើកលេងពេញខេត្តទៅហើយនោះ



ពលរដ្ឋក្នុងខេត្តក្រចេះ បង្ហាញការព្រួយបារម្ភអំពើចោរកម្ម និងអំពើហឹង្សា ខណៈល្បែអនឡាញបើកលេងពេញខេត្តទៅហើយនោះ..

ខេត្តក្រចេះ៖ ប្រភពពីសមត្ថកិច្ចខេត្តក្រចេះ បានបង្ហើបថា មានប្រជាពលរដ្ឋជាច្រើន បានប្តឹងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទាក់ទឹននឹងការបើកឲ្យលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ Online គ្រប់ប្រភេទ យ៉ាងអាណាធិបតេយ្យ រីកដូចផ្សិតដែលមាននៅតាមបណ្តាស្រុកនានា ក្នុងខេត្តក្រចេះ តែទោះជាយ៉ាងណាក៏មិនមានការចុះបង្ក្រាប។

ពួកគាត់លើកឡើងថា ព្រោះគ្រប់ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ Online ទាំងអស់នោះប្រហែលជាមានខ្សែខ្នងបង្អែកនៅចាំកាងពីក្រោយហើយ និងជាឆ្នាំងបាយរបស់អាជ្ញាធរការសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទើបគេហ៊ានឲ្យបើកលេងពេញទូរទាំងខេត្តបែបនេះ។ នៅតាមទីតាំងមួយចំនួនដែលកំពុងតែប្រម៉ូលផ្តុំគ្នាលេងយ៉ាងអ៊ូអរបំផុតដូចជានៅតារាងបាល់ទាត់ ជិតវត្តបច្ឆាក្នុងក្រុងក្រចេះ និងក្រោយផ្សារអូរឬស្សីមានពីរទីតាំង ក្នុងសង្កាត់អូរឫស្សី មានការលេងហ៊ោកញ្ជៀវមិនគិតជាការំខានដល់អ្នរស់នៅក្បែខាងនោះ ឬខ្លាចសមត្ថកិច្ចបង្ក្រាបនោះឡើយ។

បើតាមប្រភពពីប្រជាពលរដ្ឋរស់ក្បែរទីតាំងលេងល្បែង Online ទាំងនោះបានឲ្យដឹងថា តាមភូមិ ស្រុកនានា ក្នុងខេត្តក្រចេះទាំងមូលកើតមានការបើកឲ្យស្ទើរតែគ្រប់ភូមិទៅហើយតាមភូមិសាស្រ្តទាំងនេះ បើកឲ្យលេងល្បែងស៊ីសងខុសច្បាប់តាម Online ទាំងអស់ មិនដែលឃើញសមត្ថកិច្ច បង្ក្រាបនោះទេ។ ទីតាំងល្បែង Online បើកលេងបានដោយរលូនគ្មានការបង្ក្រាបពីសមត្ថកិច្ចដួចជា លោក មេប៉ុស្តិ៍ លោក អធិការ លោកស្នងការ និង លោកអភិបាលខេត្តមិនខ្វល់នោះដោយសារតែមានអ្នកប្រចាំការឈរចាំសម្រាប់ដោះស្រាយលុយថ្លៃបាយថ្លៃទឹកដល់មន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នោះទាំងអស់ហើយឲ្យជួយបិទបាំងជាថ្នូរ។

ជុំវិញការបើលេងល្បែងស៊ីសងតាមប្រព័ន្ធ Online នេះមិនមានការចុះបង្រ្កាបទាល់តែសោះ ពីរសមត្ថកិច្ច រហូតដល់ពេលខ្លះពួកគាត់ បានទូរស័ព្ទប្រាប់ទាំងមេប៉ុស្តិ៍ទៀតក៏នៅតែគ្មានការទប់ស្កាត់ និងចុះបង្រ្កាបដដែល។

បញ្ហានេះដែរ បងប្អូនប្រជាពលរដ្ឋបានបង្ហាញការព្រួយបារម្ភខ្លាំងនៅពេលដែលមានបើកឲ្យល្បែងសុីសង និងជល់មាន់តាមទូរទស្សន៍អនឡាញទាំងនេះ ដែលបង្កឲ្យមានអំពើហិង្សាកើតឡើងក្នុងគ្រួសារ ក៏ដូចជាចោរកម្មផ្សេងៗមានចោរលួចចោរប្លន់ជាដើម។
ពួកគាត់បានសំណូមពរផងដែរសូមឱ្យអាជ្ញាធរ និងសមត្ថកិច្ចដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់គួមេត្តា អាណិតអារសូដល់ពួកគាត់ដែលមានការព្រួយបារម្ភស្ថិតក្នុងកាភ័យខ្លាចនោះជួយផ្លាស់ប្តូរឥរិយាបទបែរមកចុះត្រួតពិនិត្យឡើងវិញ និងទប់ស្កាត់ផងជាការកក់ក្តៅរបស់ពួកគាត់៕





Post a Comment

Previous Post Next Post

Kdaily-news ads