Top News

រថយន្តលុចសុីស បើកបរដោយជនជាតិចិនត្រូវបានឆេះស្ទើតែទាំងស្រុង..


កាលពីវេលាម៉ោង១០:២០នាទី ថ្ងៃទី១៤.០១.២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះKM135.136KM ក្នុងភូមិ បឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ 


មានករណីរថយន្តលុចសីស ពណ៌ខ្មៅមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីព្រះសីហនុ ទៅភ្នំពេញ ពាក់ស្លាកលេខភ្នំពេញ 2S 7795 បើកបរដោយឈ្មោះ ហួរ ធៀនតុង ជនជាតិចិន អាយុ67ឆ្នាំ មុខរបរ មើលការងារផ្ទះសំណាក់ នៅកំពង់សោម ។ 

លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឆ្លងប្រព័ន្ធធុងហ្គាស ឆាបឆេះឡានអស់60ភាគរយ ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ  រីឯរថយន្តបានឡានទឹកប្រជាពលរដ្ឋ២ឡាន និងឡានពន្លត់អគ្គីភ័យ របស់អធិការស្រុក ជួយពន្លត់ទាន់ពេល។

បច្ចុប្បន្នរថយន្តត្រូវបានម្ចាស់ ហៅឡានស្ទូច ស្ទូចយកទៅជួសជុលខ្លួនឯង។






Post a Comment

Previous Post Next Post

Kdaily-news ads