Top News

ក្រុមគ្រូតឿ ត្រូវសមត្ថកិច្ច ហៅមកណែនាំជាថ្មី ករណីសម្ដែងនិងបង្ហោះវីដេអូ បរិភោគត្រីអណ្តែងឆៅ!



 ក្រុមគ្រូតឿ ត្រូវសមត្ថកិច្ច ហៅមកណែនាំជាថ្មី ករណីសម្ដែងនិងបង្ហោះវីដេអូ បរិភោគត្រីអណ្តែងឆៅ!


(កណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេកប៊ុកឈ្មោះ Tran Ngoc Trang ។
ដែលបានបង្ហោះវីដេអូ សកម្មភាពក្រុមគ្រូតឿ បរិភោគត្រីអណ្តែងឆៅធ្វើឲ្យមតិមហាជនសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការណ៍លើកក្រុមនោះ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងអធិការដ្ឋាននគរបាស្រុកខ្សាច់កណ្តាល ស្រាវជ្រាវករណីខាងលើជាបន្ទាន់ផងដែរ។

ដោយនៅល្ងាច ថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២៤ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ។
បានហៅក្រុមសម្ដែង ឈ្មោះ គ្រូតឿ ចំនួន ០៦នាក់ ដែលក្រុមសម្ដែងនេះ បានថតវីដេអូ សម្ដែងបរិភោគ ត្រីឆៅ ចែកចាយវីដេអូនេះលើបណ្តាញហ្វេសប៊ុក មកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។
បន្ទាប់ពីសួរនាំកម្លាំងសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ លើក្រុមសម្ដែងឈ្មោះ គ្រូតឿ ហាមដាច់ខាតមិនឲ្យផលិតវីដេអូបង្ហោះបរិភោគត្រីឆៅ និងវីដេអូផ្សេងៗដែលមិនសមរម្យទៀតឡើយ។

ជាក់ស្តែង ក្រោយពីទទួលបានការណែនាំពីសមត្ថកិច្ចនគរបាល ក្រុមសម្ដែងគ្រូតឿ បានបង្ហោះវីដេអូធ្វើការសុំទោសជាសាធារណៈចំពោះការសម្ដែង របស់ក្រុមខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់មតិសាធារណជនមិនពេញចិត្ត និងសន្យាកែតម្រូវនិងឈប់ផលិតវីដេអូទាំងនោះទៀតហើយ។

គួរម្លឹកថាៈ កាលពីកន្លងទៅក្រុមសម្ដែងគ្រូតឿ ធ្លាប់សូមទោស និងធ្វើកិច្ចសន្យាម្ដងរួចមកហើយ ករណីសម្ដែងទទួលទានអាចម៍គោ លុះឥឡូវក្រុមគ្រូតឿ ត្រូវធ្វើកិច្ចសន្យាម្ដងទៀត ពាក់ព័ន្ធការផលិតវីដេអូ បរិភោគត្រីឆៅ៕




Post a Comment

Previous Post Next Post

Kdaily-news ads