Top News

កីឡាករ​ប្រដាល់​ដ៏​ល្បីឈ្មោះ ព្រំ សំណាង បើករថយន្ត​បុ​.​ក​រះ បណ្ដាល​ឱ្យ​ប្រុស​ស្រី​ចំនួន​៥​នាក់​រង​របួសធ្ងន់​-​ស្រាល ផ្អើល​មុខ​ក្លិប «​ប៊ីត​ណាយ​» តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ..

 


កីឡាករ​ប្រដាល់​ដ៏​ល្បីឈ្មោះ ព្រំ សំណាង បើករថយន្ត​បុ​.​ក​រះ បណ្ដាល​ឱ្យ​ប្រុស​ស្រី​ចំនួន​៥​នាក់​រង​របួសធ្ងន់​-​ស្រាល ផ្អើល​មុខ​ក្លិប «​ប៊ីត​ណាយ​» តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង

រាជធានី ភ្នំពេញ ៖ បើ តាម សេចក្តីរាយការណ៍ បានឱ្យ ដឹង ថា កីឡាករ លំដាប់ ប្រទេស មួយ រូប ដែល ត្រូវ គេ ស្គាល់ ថា គឺជា កីឡាករ ប្រដាល់ ល្បីឈ្មោះ លោក ព្រំ សំណាង បាន បើកបរ រថយន្ត មួយ គ្រឿង បុ . ក រះ ម៉ូតូ កង់ បី ចំនួន ៣ គ្រឿង និង ម៉ូតូ មួយ គ្រឿង ទៀត បណ្តាល ឱ្យ មនុស្ស ប្រុស ស្រី រង របួសធ្ងន់ និង ស្រាល ចំនួន ៥ នាក់ បង្ក ឱ្យ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ៣ និង ៣៥ នាទី ទៀប ភ្លឺ ឈាន ចូល ថ្ងៃ ទី ០៧ ខែមករា ឆ្នាំ ២០២៤ នៅ ត្រង់ ចំណុច មុខ ក្លិប « ប៊ីត ណាយ » តាម បណ្តោយ ផ្លូវ វេ ង ស្រេង ស្ថិត ក្នុង សង្កាត់ ចោម ចៅ ទី ១ ខណ្ឌ ពោធិ៍ សែន ជ័យ ។


បើ តាម ប្រភព ព័ត៌មាន ពី កន្លែង កើតហេតុ បាន ប្រាប់ អោយ ដឹង ថា នៅ មុន ពេល កើតហេតុ គេ បានឃើញ កីឡាករ ព្រំ សំណាង បើកបរ រថយន្ត មួយ គ្រឿង ម៉ាក ម៉ា ស្តា ពណ៌ ក្រហម ពាក់ ស្លាក លេខ ភ្នំពេញ 2BU-4078 រួម ដំណើរ ក្នុង រថយន្ត មាន ស្ត្រី ម្នាក់ ធ្វើ ដំណើរ តាម បណ្តោយ ផ្លូវ វេ ង ស្រេង ទិស ដៅ ពី កើត ទៅ លិច ។


ប្រភពដដែលបន្តថាខណៈ ពេល បើក មក ដល់ ចំណុច កើតហេតុ ខាងលើ ក៏ បាន បុ . ក ម៉ូតូ កង់ បី មួយ គ្រឿង ដែល បើក ស្រប ទិស គ្នា នៅ ពីមុខ រថយន្ត តែ រថយន្ត បង្ក នៅ មិន ទាន់ អស់ ល្បឿន នោះ ទេ ក៏ ជ្រុល ទៅ បុ . ក រះ ម៉ូតូ កង់ បី ចំនួន ២ គ្រឿង ព្រមទាំង ម៉ូតូ ស្កុ ក ពី មួយ គ្រឿង ទៀត នៅ ចំណុច មុខ ក្លិប « ប៊ីត ណាយ » ហើយ ក៏ បន្ត ទៅ បុ . ក មនុស្ស ប្រុស ស្រី ដែល ឈរ លេង នៅ មុខ ក្លិប បន្ថែម ទៀត បណ្ដាល ឱ្យ រង របួស យ៉ាងធ្ងន់ធ្ងរ ម្នាក់ និងរង របួស ស្រាល ចំនួន ៤ នាក់ ។ ចំណែក ម៉ូតូ វិញ ខ្ទាត មក កណ្តាលផ្លូវ នៅ ពីមុខ រថយន្ត តែ ម្ដង ។ បន្ទាប់ ពី កើតហេតុ អ្នក រង របួស ត្រូវ បាន បញ្ជូន ទៅ សង្គ្រោះ នៅ គ្លីនិក ឯកជន មួយ កន្លែង ក្បែរ កន្លែង កើតហេតុ ។


ក្រោយ ពេល កើតហេតុ សមត្ថកិច្ច មូលរ ដ្ឋា ន បាន ចុះ ទៅ ដល់ កន្លែង កើតហេតុ រួច ធ្វើការ វាស់វែង យក រថយន្ត និង ម៉ូតូ កង់ បី ទាំង ៣ គ្រឿង ព្រមទាំង ម៉ូតូ មួយ គ្រឿង ទៀត ដាក់ អែម ខាង បន្ទាប់ មក អោយ ធ្វើការ ដោះស្រាយ គ្នា ដោយ ភាគី បង្ក បាន សង សំណង ទៅ ជន រង គ្រោះ និង ថ្លៃ ខូចខាត ម៉ូតូ កង់ បី ព្រមទាំង ម៉ូតូ ស្កុ ក ពី ដើម្បី បញ្ចប់រឿង នៅ នឹង កន្លែង កើតហេតុ ៕










Post a Comment

Previous Post Next Post

Kdaily-news ads