Top News

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ និងគ្រឿងញៀន ៥គីឡូក្រាម..



សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ និងគ្រឿងញៀន ៥គីឡូក្រាម

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន ០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687។ 


ការឃាត់ខ្លួននេះ ខណៈពេលដែលសមត្ថកិច្ចចុះ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង​ នៅ​ចំណុច​មុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ កាលពីយប់

ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ២០២៤​។


កម្លាំងអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ សហការ​ជាមួយ​កម្លាំងការិយាល័យ​​ នៃស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​​លោក​ឧត្ដមសេនីយ៍​ទោ បេង ដាណារ៉ា ស្នងការរង-លោកឧត្ដមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការ​រង​ ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ដច្បារអំពៅ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ។


ជា​លទ្ធផល​ឃាត់យានយន្តល្មើស៖ រថយន្តល្មើស ០៤គ្រឿង, ម៉ូតូល្មើស ០២គ្រឿង, ម៉ូតូអត់ពាក់មួក ០១គ្រឿង, ម៉ូតូស្រវឹងជាតិអាល់កុល ០,៤០ឡើង  ០១គ្រឿង, រថយន្តស្រវឹងជាតិអាល់កុល ០,៤០ ឡើង ០៤គ្រឿង, ឃាត់ម៉ូតូស្រវឹង ០១គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលច្បារអំពៅ, ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ភេទប្រុស ដកហូតក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន ០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687៕







Post a Comment

Previous Post Next Post

Kdaily-news ads