Top News

ករណីក្រុមអ្នករត់កង់បីឥណ្ឌា កាប់គ្នាដណ្ដើមម៉ូយ នៅក្រុងប៉ោយប៉ែត សមត្ថកិច្ចឃាត់ខ្លួន៥នាក់!


 ករណីក្រុមអ្នករត់កង់បីឥណ្ឌា កាប់គ្នាដណ្ដើមម៉ូយ នៅក្រុង


ប៉ោយប៉ែត សមត្ថកិច្ចឃាត់ខ្លួន៥នាក់!


(បន្ទាយមានជ័យ)៖ ករណីអ្នករត់កង់៣ឥណ្ឌា កាប់ចាក់គ្នាដណ្តើមម៉ូយ នៅក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួន០៥នាក់ កាលពីថ្ងៃទី០៣-០៤ ខែមករា ឆ្នាំ២០២៤ ។

លោកវរសេនីយត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនរងគ្រោះចំនួន០៤នាក់ ៖
១-ឈ្មោះ វ៉ាន់ គឹមអៀង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ គឹម រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 
៣-ឈ្មោះ មួន ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៤-ឈ្មោះ ផាន សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ចំណែកជនសង្ស័យទាំង៥នាក់ដែលសមត្ថកិច្ចចាប់ខ្លួនទី៖
១-ឈ្មោះ លី ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ។ 
២-ឈ្មោះ សោ ភារិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ។ 
៣-ឈ្មោះ សោ ភារៈ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។ 
៤.ឈ្មោះ សោ ភាឧឭឱរ៉ូន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។ 
៥.ឈ្មោះ សោ ភារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ។
ទាំង៥នាក់ មានមុខរបររត់ម៉ូតូកង់បី ហើយស្គាល់រាប់អានគ្នាជាញាតិជិតខាង ហើយរស់នៅភូមិផ្សារកណ្តាល សង្កាត់ ផ្សារកណ្តាល កក្រុងប៉ោយប៉ែខេត្តបន្ទាយមានជ័យ ជាមួយគ្នា ។
វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន ៖ ១-កាំបិតកែច្នៃ ប្រវែង៦០សង់ទីម៉ែត្រ ចំនួន០១ដើម។
២-ដំបងទីបដែក ប្រវែង៧០សង់ទីម៉ែត្រ ចំនួន០១ដើម។
៣-ម៉ូតូកង់ចំនួន៤គ្រឿង។
៤-រថយន្តម៉ាក LEXUS ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ផ្លាកលេខភ្នំពេញ 2U-8866 ចំនួន០១គ្រឿង។
៥-ទូរសព្ទម៉ាកអាយហ្វូន១៣ ប្រមិច ពណ៌ខ្មៅ ចំនួន០១គ្រឿង។
៦-ទូរសព្ទម៉ាក Infinix ពណ៌ស ចំនួន០១គ្រឿង។
៧-ទូរសព្ទម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿង។
៨-ទូរសព្ទម៉ាកអាយហ្វូន៦ ពណ៌ខ្មៅ ចំនួន០១គ្រឿង។

សូមរំលឹកថា អំពើហិង្សារនេះ បានកើតឡើង កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នាឱកាសឆ្លងចូលឆ្នាំថ្មី ឆ្នាំសាកល នៅចំណុចសាំបុរី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមជនរងគ្រោះឈ្មោះ ផាន សុខហេង ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ បានរៀបរាប់ថា កាលពីវេលាម៉ោង២០ និង៣០នាទីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។
ប្អូនប្រុសរបស់ខ្លួនឈ្មោះ ផាន សុខជា បានទូរស័ព្ទមកប្រាប់រូបខ្លួនថា មានក្រុមរត់កង់បីថ្មីមានគ្នាប្រហែល០៤នាក់ បានមករត់នៅបេនរបស់គេ ។
លឺដូចនោះ ខ្លួនបានហៅទៅឪពុករបស់ខ្លួនឱ្យមកមើលព្រោះគាត់ជាចាស់ទុំ ។
ហើយឪពុកនិងរូបខ្លួន បានទៅដល់បេនរត់កង់បីរបស់ប្អូនប្រុស និងឃើញមានគ្នីគ្នាប្អូននៅជាមួយគ្នាដែរ និងបានប្រាប់ទៅក្រុមរត់កង់បីថ្មីនោះថា មិនឱ្យរត់នៅទីនោះទេ ព្រោះជាកន្លែងដែលក្រុមរត់ម៉ូតូចាស់បានចងក្រង និងចែកវេនគ្នារត់រួចហើយ ។

ប៉ុន្តែក្រុមអ្នករត់កង់បីថ្មីនោះ មិនព្រមស្តាប់ ហើយនាំគ្នាទូរស័ព្ទហៅ មេរបស់ខ្លួនឈ្មោះ ពៅ មកជួយដោះស្រាយ ។
រហូតដល់ម៉ោង២២និង០០នាទី ឈ្មោះពៅ បានមកដល់និងបាននិយាយថា អាណាកាងនៅទីនេះ ចាប់វាយខ្ចោះ អញមេនៅទីនេះ ។
ស្រាប់តែពេលនោះ ពួកគេនាំគ្នាព្រួតវាយមកលើរូបខ្លួន និងប្អូន ហេីយពួកខ្លួនបានវាយតបទៅវិញដេីម្បីការពារខ្លួន ដែរ។

តែភាគីបង្កមានគ្នាច្រើនជាង ហើយមានកាំបិតនិងដំបងដែកផងដែរ ក៏បានកាប់និងវាយមកលើរូបខ្លួន និងប្អូនប្រុស រួមទាំងបក្ខពួកអ្នករត់កង់បីដែលនៅទីនោះ ។
បណ្តាលឱ្យប្អូនប្រុសខ្លួន រងរបួសចំក្បាលសន្លប់ និងអ្នកផ្សេងរបួសច្រើននាក់ទៀត បានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។

ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។
អំពីស្ថានភាពរបួស គឺជនរងគ្រោះ :១.ឈ្មោះ អៀង គឹមលី រងរបួសកដៃទាំងសងខាងធ្ងន់។
២.ឈ្មោះ ផាន សុខហេង ត្រូវ០១ដំបង បណ្តាលឱ្យរងរបួសជាំកដៃខាងស្តាំ ។
៣ ឈ្មោះ ផាន សុខជា ភេទប្រុស អាយុ២៣ឆ្នាំ រងបួសក្បាលធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ពុំទាន់ដឹងខ្លួន។ 
៤-ឈ្មោះ គឹម រតនា រងរបួសបែកក្បាលចំនួន០៥ថ្នេរនិងរបួសខ្នង ចំនួន០២ថ្នេរ។ ៥-ឈ្មោះ មួន ដារ៉ា (គុយ) ត្រូវ០១កាំបិតចំក្បាលរបួសធ្ងន់៕




Post a Comment

Previous Post Next Post

Kdaily-news ads