Top News

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបជនសង្ស័យ២នាក់ភ្លាមៗ ក្រោយឆក់ទូរស័ព្ទជនរងគ្រោះនៅខណ្ឌចំការមន



 កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបជនសង្ស័យ២នាក់ភ្លាមៗ ក្រោយឆក់ទូរស័ព្ទជនរងគ្រោះនៅខណ្ឌចំការមន


ភ្នុំពេញ៖ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង​២១៖០០នាទី​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវ​លេខ៤៦៤ ក្នុងសង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាព​ឆក់​ទូរស័ព្ទពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេច។


ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វេីការប្រដេញនឹង ​ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចម្តុំផ្សារទួលសង្កែ​ នឹងបន្តប្រដេញបាន០១នាក់ទៀត​ នៅចំនុចផ្លូវលេខ៦០៨​ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មាន៖


*ទី១៖ ឈ្មោះ​ ហៃ​ ម៉េងឡាយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះម្តុំឈូកវ៉ាទី១ ។

*ទី២៖ឈ្មោះ​ គង់​ សុវណ្ណារិទ្ឌ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវ​មិនចាំ ម្តុំថ្នល់រទេះភ្លេីង ខណ្ឌទួលគោក​  រាជធានីភ្នំពេញ​។ 


សម្ភារៈដកហូតមាន៖ ម៉ូតូស្តុបពី ពណ៌ស ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1IO-2449(របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក IPhone 13 Pro Max។


បច្ចុប្បន្ន​កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។ ដោយឡែក ទូរស័ព្ទបានប្រគល់ជូនជនរងគ្រោះវិញ៕







Post a Comment

Previous Post Next Post

Kdaily-news ads