Top News

រថយន្តដឹកស្រាបៀរមួយគ្រឿងក្រឡាប់ទាំងព្រឹកនៅភ្លើងស្តុបឫស្សីផ្អែម



 រថយន្តដឹកស្រាបៀរមួយគ្រឿងក្រឡាប់ទាំងព្រឹកនៅភ្លើងស្តុបឫស្សីផ្អែម


ភ្នំពេញ ៖ មានរថយន្តដឹកស្រាបៀរមួយគ្រឿង ខណៈអ្នកបេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នពេលមកដល់ផ្លូវកោងបួងចង្កូតខ្លាំងពេកស្រាប់តែក្រឡាប់ផ្ងារជេីង ម្ខាង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង៤០នាទីព្រឹក ថ្ងៃទី ៨ ខែមករាឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុបឫស្សីផ្អែម ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

   តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-0556 ដឹកស្រាបៀរពេញរថយន្ត ធ្វេីដំណេីរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រពីត្បួងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានបួងចង្កូតបត់ឆ្វេងស្រាប់តែរអិលបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើង  ធ្វេីឱ្យរថយន្តរងការខូចខាត តែក្នុងករណីនេះមិនបង្កឱ្យមានអ្នកណារងរបួសនោះឡេីយ ។ 

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យឃើញរថយន្តខាងលើមិនបង្កឱ្យមានអ្នករងរបួសនិងមិនបណ្ដាលឱ្យខូចខាតដល់សម្បត្តិរដ្ឋទើបសមត្ថកិច្ចអនុញ្ញាតឱ្យអ្នកបើកបររថយន្តហៅរថយន្តស្ទូចមកស្ទូចយករថយន្តចេញពីដងផ្លូវទៅជួសជុលដោយខ្លួនឯង៕






Post a Comment

Previous Post Next Post

Kdaily-news ads