Top News

ឃាត់ខ្លួនម្ចាស់រថយន្តម៉ាក Ford Ranger ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្តុបស្ពានឫស្សីកែវ ដើម្បីចាត់ការតាមនីតិវិធី



ឃាត់ខ្លួនម្ចាស់រថយន្តម៉ាក Ford Ranger ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្តុបស្ពានឫស្សីកែវ ដើម្បីចាត់ការតាមនីតិវិធី


នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨:៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៩៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ បើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្តចំនួន០២គ្រឿង (រថយន្តម៉ាក Lexus NX២០០T, រថយន្តម៉ាក Toyota Vitz) និងម៉ូតូចំនួន០៤គ្រឿង(ម៉ូតូម៉ាក Honda Click, ម៉ូតូម៉ាក Honda Beat, ម៉ូតូម៉ាក Honda Dream, ម៉ូតូម៉ាក Honda Scoopy) សរុបចំនួន០៦គ្រឿង បណ្តាលឱ្យមាន មនុ ..;ស្ស ស្លា ..;ប់ នៅកន្លែងកើតហេតុ ៤នាក់ ស្រី៣នាក់ និងរងរបួសធ្ងន់ ២នាក់ (ស្រី) បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់មែត្រ។


បច្ចុប្បន្នអ្នកបើកបររថយន្ត និងមធ្យោយបាយ ត្រូវបានបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕












Post a Comment

Previous Post Next Post

Kdaily-news ads