ឈ្មួញរកស៊ីឈើខុសច្បាប់បីនាក់កំពុងប្រមូលទិញឈើនៅព្រំប្រទល់ព្រះវិហារ កំពង់ធំ
ព័ត៌មានបថម ប្រភពដែលគួរឲ្យទុកចិត្តបាន ឲ្យដឹងថា ឈ្មួញរកស៊ីឈើខុសច្បាប់បីនាក់កំពុងប្រមូលទិញឈើនៅព្រំប្រទល់ព្រះវិហារ កំពង់ធំ ដឹកបន្តទៅខេត្តកំពង់ចាមលក់នៅវៀតណាម។
ប្រភពបានឲ្យដឹងថា ឈ្មួញជើងខ្លាំងឈ្មោះហ៊ីង ជារៀងរាល់ថ្ងៃសកម្មភាពប្រមូលទិញឈើពីខេត្តព្រះវិហារដាក់ស្តុកនៅព្រំប្រទល់ ព្រះវិហារ កំពង់ធំ។
ការដឹកជញ្ជូនជាបន្តបន្ទាប់គឺមានមេខ្លោងម្នាក់ទៀតដែលគេស្គាល់ថាឈ្មួញឈើចាស់វស្សា ដែលមានឈ្មោះព្រំធី ហៅធីម្រេច ។ ចំណែកម្នាក់ទៀតឈ្មោះប៊ុនណា ហើយដឹកយកមកស្តុកទុកនៅក្នុងភូមិសាស្ត្រ ភូមិតាឡែក ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ ហើយមេខ្លោងដែលមានឈ្មោះហ៊ិង
អាចដឹកបន្តទៅឱ្យឈ្មោះចាន់ណានៅខាងខេត្តកំពង់ចាម ផងដែរ។
Post a Comment