Top News

រថភ្លើង១ខ្សែដឹកប្រេងឥន្ធនៈ ពីខេត្តព្រះសីហនុ បានឆេះក្បាលរថភ្លើងទាំងស្រុង..



រថភ្លើង១ខ្សែដឹកប្រេងឥន្ធនៈ ពីខេត្តព្រះសីហនុ បានឆេះក្បាលរថភ្លើងទាំងស្រុង


ស្រុកបន្ទាយមាស៖ អធិការដ្ឋាននគរបាលស្រុកបន្ទាយមាស បានឲ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ មានរថភ្លើង១ខ្សែដឹកប្រេងឥន្ធនៈ ពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ មកដល់ចំនុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ព្រំប្រទល់ ស្រុកអង្គរជ័យ ក្បាលរថភ្លើងបានឆេះមិនដឹងមូលហេតុ បណ្តាលខូចខាតក្បាលរថភ្លើងទាំងស្រុង ។


ក្រោយកើតហេតុ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងលើ នឹង កម្លាំងអធិការដ្ឋាននគរបាលស្រកអង្គរជ័យចុះជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ២គ្រឿងប្រើទឹអស់៤ឡាន។ ហេតុការណ៍នេះ មិនបណ្តោលអោយគ្រោះថ្នាក់អ្នកបើកបរឡើយ ៕






Post a Comment

Previous Post Next Post

Kdaily-news ads