Top News

សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ



សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា  នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ គណនីហ្វេសប៊ុកមួយចំនួន រួមទាំងបណ្តាញទំនាក់ទំនងសង្គមនានា បានផ្សព្វផ្សាយព័ត៌មានស្តីពី ការបញ្ចប់មុខតំណែងមន្ត្រីនគរបាលជាតិ។

 អ្នកនាំពាក្យមានការសោកស្តាយនូវការផ្សព្វផ្សាយព័ត៌មាននេះ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ ដោយសារមិនបានប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ទាក់ទងការរៀបចំមុខងារសាធារណៈ ចំពោះនាយនគរបាលថ្នាក់ឧត្តមសេនីយ៍និងនាយនគរបាលជាន់ខ្ពស់ ដែលមានឈ្មោះ ក្នុងអនុក្រឹត្យលេខ១២២១ អនក្រ.តត ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។



Post a Comment

Previous Post Next Post

Kdaily-news ads