Top News

មុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ​ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការបង្ក្រាបបានហេីយ



មុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ​ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការបង្ក្រាបបានហេីយ


ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌​ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯក​ឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ។


ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ ដោយមានការចូលរួមសហការពីលោក​វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ ជានាយការិយាល័យ​ បានធ្វេីការស្រាវជ្រាវនឹងបេីក​ការ​ស៊េីបអង្កេត​កំណត់មុខ​សញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាព 

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២៖៥៥នាទី​ត្រង់ចំណុច​ផ្លូវប៉េតុង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានធ្វេីឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ នឹងបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ទៀត​ វេលាម៉ោង១៤៖០៥នាទី​ នៅចំណុចផ្លូវប៉េតុងធំ​ ក្នុងបុរីផុនស៊ុយ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រួមមាន៖


១.ឈ្មោះ​ ​សាយ​ មេសា ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរ​ (អ្នកបេីក)

២.ឈ្មោះ​ ពៅ​ សុខហេង ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជនជាតិខ្មែរ​ (ដៃដល់)

៣.ឈ្មោះ​ សាន​ សុងរ៉ាយុក ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរ​ (បិទគូទ)

៤.ឈ្មោះ​ រ៉ុម​ ណារិ ភេទប្រុស​ អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ​ (បិទគូទ)

ដែលបានធ្លាប់ធ្វេីសកម្មភាព នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៩៖៤០នាទី​ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូស្តុបពីម្នាក់ឯងបានសំរេចនៅចំណុច​ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


*សំភារះដកហូតរួមមាន៖

១.​ ម៉ូតូម៉ាក​ ហុងដាឌ្រីម ពណ៌ខ្មៅ​​ ពាក់ស្លាកលេខ​ ភ្នំពេញ​1KN-2584(របស់ជនសង្ស័យ)។ 

២.​ ម៉ូតូម៉ាក​ ស៊ុយស៊ូគីនិច ពណ៌ស​ ពាក់ស្លាកលេខ​ កំពង់ធំ​1M-1078(របស់ជនសង្ស័យ)។ 


បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី​ការិយាល័យ កំពុង​កសាងសំណុំរឿង បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕





Post a Comment

Previous Post Next Post

Kdaily-news ads