Top News

ចំណាត់ការ​ក្ដៅ.! ក្រុមក្មេងទំនេីងរហ័សនាម​​ BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ)



ចំណាត់ការ​ក្ដៅ.! ក្រុមក្មេងទំនេីងរហ័សនាម​​ BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ)


កំពង់ស្អឺ៖ ដោយអនុវត្ដ​បទបញ្ជា​លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នង​ការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​ កំលាំង​នគរបាល​ដាក់គោល​ដៅត្រួតពិនិត្យ​អនុវត្តច្បាប់ចរា​ចរ​ណ៌ផ្លូវគោក​(តេស្តពិនិត្យសង់ជាតិអាលកុ​ល)​ នៅចំណុចភូមិស្តៅឯម ឃុំក្រាំងចេក​ ស្រុកសា​មគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​ បានធ្វេីការឃាត់ក្រុមក្មេងទំនេីងមួយក្រុមឈ្មោះ​ BTK (ប៊ី ធី ខេ) BON TEAY KHM​ER (បន្ទា​យខ្មែរ)​ ស្រែកឡូរឡា​គេចពីការត្រួត​ពិនិត្យ​គោ​លដៅ​ ៖

    ១/ឈ្មោះ​ ដារ៉ា​ ពន្លឺ​ ភេទប្រុស​  ១៨ឆ្នាំ​ ភូមិច្រេ​ស​ 

ឃុំយុទ្ធសាមគ្គី​

    ២/ឈ្មោះ​ លីម​ លឿង​ ភេទប្រុស​ ១៨ឆ្នាំ​ ភូមិសំបួរ​ ឃុំជេីងរាស់​

    ៣/ឈ្មោះ​ សុង​ រក្សា​ ភេទប្រុស​ ១៦ឆ្នាំ​ ភូមិអង្គតាប៉ុក​ ឃុំជេីងរាស់​

    ៤/ឈ្មោះ​ ចាន់​ ប៉េងសុង​ ភេទប្រុស​ ១៦ឆ្នាំ​ ភូមិសួសនៃ​ ឃុំជេីងរាស់​​ 


ម៉ូតូចំនួន០២គ្រឿង​៖

   ១​/ម៉ាក125cc​ ឆ្នាំ២០១៩​ ពណ៌ខ្មៅ​ ស្លាកលេខ​ កំព​ង់ស្ពឺ1O-7114 លេខតួម៉ាសុីន​ ND​125​ME-​551​8610  ។ 

    ២/ម៉ាក125cc​ ឆ្នាំ២០២៤​ ពណ៌ខ្មៅ​ ស្លាកលេខ​ ភ្នំពេញ​ 1KM-1198 លេខតួម៉ាសុីន​ND​12​5​ME-​0105774​  ។


តាមការបញ្ជាក់ពី​លោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អ​ធិការ​នគរបាល​ស្រុក​សាមគ្គឺ​មុនីជ័យ​ ប្រាប់​ថា​ :​ 

ប្រវ​ត្តិ​នៃក្រុមក្មេងទំនេីងរហ័សនាម​​ BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ)​ កន្លង​មក​សម​ត្ថកិច្ចបានបេីកប្រតិ​ប​ត្ដិការ​ស្រាវជ្រាវ​តាមរកក្រុមប​ង្ហោះម៉ូតូនេះជាយូរមកហេីយ ក្រោយក្រុមគេកា​ន់​ដា​វ ជិះម៉ូតូ​តាមដងផ្លូវ​សាធារណៈ​យប់​ថៃ្ង​ស្រែកឡូរឡា​ប​ង្កភាពវឹកវរ​អា​ណាធិបតេយ្យ​ ។ 


​បច្ចុប្បន្នក្រុមក្មេងទំនេីង ត្រូវបានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ​ ដេីម្បី​ស្នេីសុំ​ឲ្យ​

អាជ្ញាធរ​មូលដ្ឋាន​ អាណាព្យាបាល​មកទទួល​ខុសត្រូវ​ចំពោះ​

សកម្មភាព​ក្រុម​នេះ៕









Post a Comment

Previous Post Next Post

Kdaily-news ads