Top News

យុវជន២នាក់ជិះម៉ូតូឌុបគ្នាលឿន សង្ស័យថា បុកបង្គោលភ្លើង បណ្តាលឲ្យម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់..

 


យុវជន២នាក់ជិះម៉ូតូឌុបគ្នាលឿន សង្ស័យថា បុកបង្គោលភ្លើង បណ្តាលឲ្យម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់.


ភ្នំពេញ៖ បុរសពីរនាក់បានជិះម៉ូតូម៉ាកនិចមួយគ្រឿង ឌុបគ្នាចេញពីកន្លែងធ្វើការបំណងទៅរកទិញបាយឲ្យប្រពន្ធហូប តែជាអកុសលបានជួបគ្រោះថ្នាក់ចរាចរណ៍សង្ស័យថាបុកបង្គោលភ្លើង បណ្ដាលឲ្យម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង ១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៤ខែកុម្ភៈឆ្នាំ ២០២៤ នៅត្រង់ចំណុចខាងលិចស្ពានដែកចំការដូង តាមផ្លូវ ៣៧១ ភូមិឬស្សីទី ២ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ។


ជនរងគ្រោះដែលស្លាប់មានឈ្មោះ ផល ផា អាយុ២៥ឆ្នាំ មុខរបរបម្រើការងារក្នុងហាងមួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ និងមានស្រុកកំណើតស្រុកពាមជរ ខេត្តព្រៃវែង។


បើតាមសម្ដីនារីម្នាក់ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ដែលបានស្លាប់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូម៉ានិច ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1IJ-9545 ចេញពីកន្លែងធ្វើការបំណងទៅទិញបាយឲ្យប្រពន្ធហូប។


បើតាមសម្ដីបុរសម្នាក់ ដែលរស់នៅកន្លែងក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮសំឡេងម៉ូតូ និងសំឡេងស្រែកថាចោរៗ មួយសន្ទុះក្រោយមក ក៏មានសំឡេងលាន់ឮតែប្រាវ គាត់ក៏បានបើកទ្វារចេញមកមើលក៏ឃើញជនរងគ្រោះទាំងពីរនាក់ និងម៉ូតូដួលនៅក្បែរបង្គោលភ្លើង បន្ទាប់មកក៏មានរថយន្តសង្គ្រោះបានមកដឹកជនរងគ្រោះទាំង២នាក់ ទៅសង្គ្រោះតែជាអកុសលជនរងគ្រោះម្នាក់ ត្រវបានស្លាប់នៅកន្លែងកើតហេតុ ចំណែកជនរងដែលនៅមានដង្ហើមខាងរថយន្តសង្គ្រោះ ប្រញាប់ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។


ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះទៅដល់កន្លែងកើតហេតុ ពេលនោះសមត្ថកិច្ចក៏បានលើកម៉ូតូជនរងគ្រោះ យកមករក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ។
ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕





Post a Comment

Previous Post Next Post

Kdaily-news ads