នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបើកឡានបុកយុវជនពីរនាក់ជាសិស្សសាលាស្លាប់ម្នាក់ របួស ធ្ងន់ ម្នាក់
កំពង់ធំ៖ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបើករថយន្តរបស់រដ្ឋបុកយុវសិស្សបុកយុវជនពីរនាក់ជាសិស្សសាលា បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅល្ងាចថ្ងៃទី៣ខែកុម្ភះឆ្នាំ២០២៤លេីផ្លូវ ជាតិលេខ៦ ចំណុច ច្រមុះជ្រូកតោ ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យសិស្សស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងរបួសធ្ងន់។
ម៉ូតូជនរងគ្រោះម៉ាកC125ពណ៌ ខ្មៅផ្លាកលេខកំពង់ធំ1O2302បេីកបរដោយឈ្មោះ ឆាំ កក្កដា ភេទប្រុស បានស្លាប់ មានទីលំនៅអាយុ១៦ឆ្នាំ នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ
បើកបរពីជេីងទៅត្បូង ស្លាប់នៅកន្លែងកេីតហេតុជាសិស្សសាលាវិទ្យាល័យជាស៊ីម។ អ្នករួមដំណេីរដោយឈ្មោះ ផាត សុភ័ណ្ឌភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិពពេជ្រឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំរបួសធ្ងន់។
រថយន្តបង្កម៉ាកត្រៃតុនពណ៏ខ្មៅផ្លាករដ្ឋ១៧.២.០៧២៥.បេីកបរដោយឈ្មោះ ប៊ុន សុធីភេទប្រុស អាយុ៤៥នៅភូមិតាខ្មៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ រាជធានីភ្នំពេញ។
មុខរបរនាយខណ្ឌរដ្ឋបាលព្រៃឈេីខេត្តកំពង់ធំសមត្ថកិច្ចបានឃាត់ខ្លួនមកអធិការរដ្ឋាននគរបាលស្រុក មូលហេតុអ្នកបើកបរម៉ូតូលឿន និងរថយន្តបេីកបរមិនទុកចន្លោះ។
ចំពោះវត្ថុតាងរថយន្តនិងម៉ូតូយកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកសន្ទុកដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនិតិវិធី។
Post a Comment