ល្បែងស៊ីសងខុសច្បាប់ ខ្នាតកាស៊ីណូ បើកលេងក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ផ្គេីននឹងបទបញ្ចា សម្តេចមហាបវរធិបតីនិងផ្គើនស្មារតីអង្គប្រជុំ..
ភ្នំពេញ៖ ល្បែង ស៊ីសង ខុសច្បាប់ ខ្នាតកាស៊ីណូ កំពុងបើកលេងយ៉ាងគឃ្លើន ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ទីតាំងនេះស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលហ៊ានផ្គើន បទបញ្ជា សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងហ៊ានផ្គើនស្មារតីអង្គប្រជុំរបស់គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ។
គេបានឱ្យដឹងថាទីតាំងបើកលេងល្បែងស៊ីសង ខុសច្បាប់ ខ្នាតកាស៊ីណូនេះ មានជនជាតិចិនជាថៅកែ ហើយគេសង្ស័យថា មានអ្នកធំ ឬក៌មានអ្នកមានអំណាចនៅពីក្រោយខ្នង ទើបទីតាំងនេះអាចដំណើរការបាន? ព្រោះមិនឃើញអាជ្ញាធរមូលដ្ឋាន ក៌ដូចសមត្ថកិច្ចពាក់ព័ន្ធចុះទៅបង្ក្រាបទីតាំងនោះឡើយ? គេឃើញតែអ្នកញៀនល្បែងចូលទៅលេងយ៉ាងពពាក់ពពូន។
សូមបញ្ជាក់ថា តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ណែតនៅព្រឹកថ្ងៃ១៧ ខែមិនាឆ្នាំ២០២៤កន្លងមកនេះ គឺសម្តេចមហាបវរធិបតីបានដាក់បញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៌ដូចអាជ្ញាធរមូលដ្ឋាន ត្រូវ បង្ក្រាបឱ្យអស់នូវល្បែងសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនជាមួយនិងព្រមានដកដំណែងថែមទៀតផង។ ដូចនេះប្រជាពលរដ្ឋរង់ចាំមើលថា តើទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ខ្នាតកាស៊ីណូនេះ នឹងទៅជាយ៉ាងណា? តើសមត្ថកិច្ចពាក់ព័ន្ធក៌ដូចអាជ្ញាធរមូលដ្ឋានហ៊ានប្រឆាំងនិងបទបញ្ជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែតនិងបទបញ្ជារបស់ស្មារតីអង្គប្រជុំដែរឫទេ?
ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងខុសច្បាប់ ខ្នាតកាស៊ីណូ ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ អង្គភាពសារព័ត៌មានជីវិតកូនខ្មែរ និងគេហទំព័រ “K daily News” មិនអាចសុំការបំភ្លឺពីលោក កៀង ល័ក្ស អភិបាល នៃគណ:អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមនបានទេ៕
Post a Comment