Top News

លោក វិរសេនីយ៍ឯក កែវ ភាគ ស្នងការរងខេត្តស្វាយរៀង ត្រូវបានបណ្តេញចេញក្របខ័ណ្ឌ ក្រោយល្បីរឿងយកលុយរត់ការចូលប៉ូលីសជាង៤ម៉ឺនដុល្លារ!

លោក វិរសេនីយ៍ឯក កែវ ភាគ ស្នងការរងខេត្តស្វាយរៀង ត្រូវបានបណ្តេញចេញក្របខ័ណ្ឌ ក្រោយល្បីរឿងយកលុយរត់ការចូលប៉ូលីសជាង៤ម៉ឺនដុល្លារ!


(ស្វាយរៀង)៖ នៅទីបំផុតលោកវរសេនីយ៍ឯក កែវ ភាគ ស្នងការរងខេត្តស្វាយរៀង ត្រូវបានក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌ។
-នេះបើយោងតាម ប្រកាសស្ដីពីការបណ្ដេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១.០៣.២០២៤។

សូមជម្រាបថាៈ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ចាន់ ខេមរៈ ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បានប្ដឹងលោកវរសេនីយ៍ឯក កែវ ភាគ ស្នងការរងខេត្តស្វាយរៀង ទៅក្រសួងមហាផ្ទៃ។
ដោយអះអាងថា ខ្លួនពិតជាបានចាញ់បោក លោកវរសេនីយ៍ឯក កែវ ភាគ ស្នងការរងខេត្តស្វាយរៀង ប្រាកដមែន។

ជនរងគ្រោះបានចាត់ទុកថាៈ នេះជា”ទង្វើទុច្ចរិតឆបោក”ដែលលោក កែវ ភាគ ចង់ស៊ីលុយឡាក់!។
ពោលគឺ យកលុយពីខ្លួនចំនួន៤៣.០០០$ ទៅទុកខ្លួនឯង! ក្នុងនោះ ប្រសិនជាកូនគាត់ប្រឡងជាប់ក្របខ័ណ្ឌ គឺលោក កែវ ភាគ នឹងបានប្រាក់ដោយងាយៗ។
ប៉ុន្តែបើមិនជាប់ក្របខ័ណ្ឌនោះទេ លោក កែវ ភាគ នឹងប្រគល់លុយមកវិញ គ្រប់ចំនួនតាមសន្យា ។

មិនដូច្នេះអី ស្រាប់តែកូនគាត់មិនបានចូលក្របខ័ណ្ឌ បែរជាលោក កែវ ភាគ មានចេតនា ស៊ីដាច់លុយថែមទៀត ដោយមិនព្រមប្រគល់លុយឱ្យវិញសោះ!។

ជនរងគ្រោះ ចាន់ ខេមរៈ បញ្ជាក់ប្រាប់«សារព័ត៌មាន»ឲ្យដឹងថាៈ ដើមចមដំបូង នៅកំឡុងឆ្នាំ២០២២ រាជរដ្ឋាភិបាល-ក្រសួងមហាផ្ទៃ បានប្រកាសជ្រើសរើស បេក្ខភាពចូលក្របខ័ណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។

ទន្ទឹមនិងនោះ ព្រោះតែការលង់ជឿទុកចិត្តតាមការបញ្ចុះបញ្ចូល ដោយលោក កែវ ភាគ បានមកធានាអះអាងថាៈ ខ្លួនជាមន្ត្រីជាន់ខ្ពស់ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ហេតុនេះគាត់មានសិទ្ធ បញ្ចូលឈ្មោះរៀបចំឈ្មោះ ជ្រោមជ្រែង និងរត់ការ ឱ្យកូនរបស់ជនរងគ្រោះ បានចូលក្របខ័ណ្ឌប៉ូលិសទាំង២នាក់ ជាថ្នូរនិងប្រាក់ចំនួន៤៣.០០០$។

ឮដូច្នេះខ្លួនក៏ជឿជាក់ទាំស្រុង និងបានព្រមព្រៀង ប្រគល់ប្រាក់ឱ្យលោក កែវ ភាគ ។
ចំនួន៤លើក៖
លើកទី១ៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ចំនួន១០.០០០$។
លើកទី២ៈ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ចំនួន៥.០០០$។
លើកទី៣ៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ចំនួន១៨.០០០$។
និងលើកទី៤ៈ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ចំនួន១០.០០០$ សរុប ចំនួន៤៣.០០០$(បួនម៉ឺនបីពាន់ដុល្លារ)។

ក្រោយប្រឡងចូលក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិរួចហើយ ស្រាប់តែលទ្ធផលចេញមក កូនរបស់ជនរងគ្រោះទាំង២នាក់ មិនមានឈ្មោះជាប់ក្របខណ្ឌនគរបាលជាតិ ដូចការសន្យា!។

ជនរងគ្រោះ ក៏បានតាមទារលុយពីលោក កែវ ភាគ វិញ ខណៈលោក កែវ ភាគ បានត្រឹមប្រគល់ប្រាក់មកឱ្យជនរងគ្រោះចំនួន៧.០០០$ប៉ុណ្ណោះ!។

នៅសល់៣៦.០០០$ទៀត លោក កែវ ភាគ សន្យាសងបង្គ្រប់នៅកំឡុង ខែកុម្ភៈ ឆ្នាំ២០២៣។
លុះដល់ពេលកំណត់លោក កែវ ភាគ មិនព្រមប្រគល់លុយឱ្យជនរងគ្រោះឡើយ ។
ដោយលើកពេលនិងសន្យាថាៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ លោក នឹងប្រគល់ប្រាក់ឱ្យជនរងគ្រោះគ្រប់ចំនួន។

លុះដល់ថ្ងៃកំណត់ទៀត បែរជាលោក កែវ ភាគ មិនប្រគល់ប្រាក់តាមសន្យា ហើយថែមទាំងគេចវេះ ពីការទទួលខុសត្រូវ ទាក់ទងមិនបាន ទូរស័ព្ទចូលហើយមិនទទួល..។

ទើបជនរងគ្រោះ ប្ដឹងលោក កែវ ភាគ ទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យជួយអន្តរាគមន៍ ជុំវិញរឿងរ៉ាវមួយនេះ។

ជនរងគ្រោះបញ្ជាក់បន្ថែមថាៈ រហូតមកទល់នឹងថ្ងៃទី១២.០៤.២០២៣ គឺលោក កែវ ភាគ បានគេចវេះរហូតគ្មានដំណោះស្រាយនោះឡើយ។

ជាការឆ្លើយតប លោកវរសេនីយ៍ឯក កែវ ភាគ ស្នងការរងខេត្តស្វាយរៀងបានថ្លែងប្រាប់«ដើមរាំង»កាលពីព្រឹកទី១២.០៤.២០២៣ថាៈ រឿងទទួលប្រាក់រត់ការ ចូលក្របខ័ណ្ឌខាងលើ លោកកំពុងដោះស្រាយហើយ!។
-ចំពោះសំនួរថាៈ តើលោកដោះស្រាយពេលណា? ហើយប្រគល់ប្រាក់ឱ្យជនរងគ្រោះវិញពេលណា..?។
-ត្រង់ចំណុចនេះលោក កែវ ភាគ មិនបកស្រាយឡើយ ដោយគ្រាន់តែនិយាយថា(កំពុងដោះស្រាយ)។

ជុំវិញរឿងរ៉ាវខាងលើ ជនរងគ្រោះបានថ្លែងប្រាប់«សារព័ត៌មាន»នៅព្រលប់ទី១០.០៣.២០២៤ថា គិតមកទល់នឹងពេលនេះលោក កែវ ភាគ នៅពុំទាន់សងប្រាក់គ្រប់ចំនួននោះទេ៕






Post a Comment

Previous Post Next Post

Kdaily-news ads