Top News

សមត្ថកិច្ច ចាប់ខ្លួនអ្នកលេងល្បែងប្រុសស្រី ៤នាក់ ក្រោយបង្ក្រាបវង់អាប៉ោងមួយកន្លែងនៅស្រុកសំរោងទង..



សមត្ថកិច្ច ចាប់ខ្លួនអ្នកលេងល្បែងប្រុសស្រី ៤នាក់ ក្រោយបង្ក្រាបវង់អាប៉ោងមួយកន្លែងនៅស្រុកសំរោងទង


កំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកសំរោងទងនៃខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនអ្នកញៀនល្បែងប្រុសស្រីចំនួន៤នាក់ ក្រោយឡោមព័ទ្ធទីតាំងវង់អាប៉ោងមួយកន្លែងនៅក្នុងភូមិសាស្ត្រស្រុកនេះ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះថា កម្លាំងមូលដ្ឋានឃុំព្នាយបានធ្វើការឡោមព័ទ្ធទីតាំងជួបជុំលេងល្បែងមួយកន្លែងដែលស្ថិតនៅក្នុងព្រៃ ខាងលិចភូមិគោកមានជ័យ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តាមការរាយការណ៍របស់ពលរដ្ឋ ហើយបានឃាត់ខ្លួនមនុស្ស៤នាក់និងវត្ថុតាងមួយចំនួនយកមកាន់អធិការដ្ឋាន។
លោក ឃុត សុផល ឱ្យដឹងថាមនុស្សចំនួន៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន១-ឈ្មោះ សៀង អៀ ភេទប្រុស អាយុ៤៣ឆ្នាំ  ( អ្នក បា ញ់មេ ) ២- ឈ្មោះ យ៉ែម រី ភេទប្រុស អាយុ ៦១ឆ្នាំ ៣-ឈ្មោះ ផុន ខា ភេទប្រុស អាយុ៤៣ឆ្នាំនិង ៤-ឈ្មោះ អែម ស ភេទស្រី អាយុ ៥៩ឆ្នាំ។ជាមួយនិងការឃាត់ខ្លួននោះដែរ សមត្ថកិច្ចក៏បានដកហូត វត្ថុតាង មួយចំនួនផងដែររួមមាន មេអាប៉ោង១ កំរាល១ ចានគ្រប១ ម៉ូតូ១គ្រឿង និងលុយរៀលមួយចំនួន ១៦៥.០០០៛ ( ដប់ប្រាំមួយម៉ឺនប្រាំពាន់រៀល ) ។
បច្ចុប្បន្ន មុខសញ្ញា អ្នកញៀនល្បែងសុីសង (អាប៉ោង )ទាំង៤នាក់កំពុងស្ថិតក្រោមការសួរនាំនិងកសាងនីតិធីពីសំណាក់មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលកំពង់ស្ពឺ លោក វ៉ី សំណាង បានបទបញ្ជាយ៉ាងតឹងរឹងទៅសមត្ថកិច្ចទាំងពីរប្រភេទក្នុងការបង្ការនិងបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទដោយមិនលើកលែងដែលកើតមាននៅតាមមូលដ្ឋាន ដើម្បីភូមិឃុំមានសុវត្ថិភាព កាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារ និងអសន្តិសុខក្នុងមូលដ្ឋាន។







Post a Comment

Previous Post Next Post

Kdaily-news ads