Top News

ជនសង្ស័យបួននាក់ជួញដូរដោយខុសច្បាប់នៅសារធាតុញៀនត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាប.!



ជនសង្ស័យបួននាក់ជួញដូរដោយខុសច្បាប់នៅសារធាតុញៀនត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាប.!


ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យចំនួន4នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបកាលពីវេលាម៉ោងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិកាប់ទូក សង្កា

ត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ 

នៅថ្ងៃទី២២-០៣-២០២៤ 

ដែលមានឈ្មោះខាងក្រោម:

១-ឈ្មោះ សុខ ផល្លី ហៅ ភាច ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

២-ឈ្មោះ ហុឹម សុខហាន ភេទប្រុស អាយុ ២៨ឆ្នាំ ភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

៣-ឈ្មោះ អុឹម អូនវង ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ 

៤-ឈ្មោះ សាន វិចិត្រ ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ 

ដកហូតវត្ថុតាងរួមមាន


១.ម្សៅក្រាមពណ៌សថ្លាសង្ស័យថា គ្រឿងញៀនចំនួន ២៣កញ្ចប់( ធំ ១កញ្ចប់,មធ្យម ៥កញ្ចប់ និងតូច ចំនួន ១៧កញ្ចប់) ។

២.ម៉្សៅមត់ ព័ណ៌ ស សង្ស័យថា គ្រឿងញៀន ២កញ្ចប់ តូច។

៣.ថ្នាំគ្រាប់ ព័ណ៌ស លាយផ្កាឈូក ១កញ្ចប់ មាន ២គ្រាប់។

៤.កញ្ចប់ម៉្សៅផ្លាស្ទិច ៤កញ្ចប់( ព័ណ៌ទឹកក្រូច ២កញ្ចប់ និងព័ណ៌ខៀវ ២កញ្ចប់ )

៥.ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង ( អូប៉ូ ០២គ្រឿង ព័ណ៌ស ០១,ខៀវ ០១ និងម៉ាក វីវ៉ូ ព័ណ៌ខ្មៅ ០១គ្រឿង )

៦.ម៉ូតូ ហុងដាឌ្រីម សេ125 ព័ណ៌ខ្មៅ បិទស្កុត លាយទឹកប្រាក់ ពាក់ស្លាកលេខ: កំពង់ស្ពឺ .1A.-4495 លេខតួ និងលេខម៉ាស៊ីន ND 125 ME.8137458។

៧.ប្រភេទក្រដាសប្រាក់ដុល្លា ក្រដាស 100$ ចំនួន 35សន្លឹក=3500$ ក្រដាស 50$ ចំនួន 1សន្លឹក=50$ ក្រដាស 10$ ចំនួន 10សន្លឹក=100$ និងប្រភេទ ក្រដាសប្រាក់រៀល ក្រដាស 1ម៉ឺន 13សន្លឹក=130000រៀល . លុយសែន ។

៨.ឧបករណ៍ប្រើប្រាស់ សម្ភារ: វ៉ិចខ្ចប់មួយចំនួនទៀតកម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យទាំង4នាក់រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី។





Post a Comment

Previous Post Next Post

Kdaily-news ads