Top News

សមត្ថកិច្ច កោះហៅយុវជនទំនើងៗ និងម្ចាស់ម៉ូតូ ១៣គ្រឿង បំពាក់ស៉ីម៉ំាងឭខ្លាំង ៗ ដែលបានឃាត់ទុកកាលពីបុណ្យចូលឆ្នាំថ្មី យកមកអប់រំ..



សមត្ថកិច្ច កោះហៅយុវជនទំនើងៗ និងម្ចាស់ម៉ូតូ ១៣គ្រឿង បំពាក់ស៉ីម៉ំាងឭខ្លាំង ៗ ដែលបានឃាត់ទុកកាលពីបុណ្យចូលឆ្នាំថ្មី យកមកអប់រំ…


បន្ទាយមានជ័យ៖ ដោយអនុវត្តតាមបទបញ្ជារ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយឱ្យនគរបាលទាំងអស់ត្រូវបង្ការ បង្ក្រាប រាល់បទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើងៗ ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់សង្គម ជូនពលរដ្ឋទូទាំងខេត្ត។


នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទី លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានធ្វើការអប់រំដល់យុវជនទំនើងៗដែលជាម្ចាស់ម៉ូតូ ចំនួន ១៣គ្រឿង ដែលបានបំពាក់ឧបករណ៍កខុសលក្ខណៈបច្ចេកទេសឲ្យយល់ដឹងអំពីច្បាប់។


នគរបាលចរាចរណ៍ផ្លួវគោក នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ម៉ូតូទាំង១៣គ្រឿងនេះ មានបំពាក់ស៊ីមុំាងឭខ្លាំង(ប្រែន) ចំនួន៨គ្រឿង និងម៉ូតូអត់ហ្រ្វាំងចំនួន ៥គ្រឿង សរុបចំនួន ១៣គ្រឿង។ ម៉ូតូទាំងនេះត្រូវបានឃាត់ទុកកាលពីក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដេីម្បីឱ្យម្ចាស់មកដោះស្រាយ និងយកសម្ភារត្រឹមត្រូវគ្រប់គ្រាន់តាមលក្ខណៈបច្ចេកទេសមកប្តូរវិញ។


ក្រោយធ្វើការអប់រំណែនាំរួច បានធ្វើការប្រគល់ជូនទៅម្ចាស់ដើមវិញ។ ប៉ុន្តែក្នុងករណីមិនរាងចាល ម្ចាស់នៅតែបន្តសកម្មភាពប្រើប្រាស់ បើកបរម៉ូតូមានបំពាក់គ្រឿងបំពងសំឡេងខ្លាំងរំខានគេឯងទៀត សមត្ថកិច្ចនឹងមានចំណាត់ការតាមច្បាប់៕









Post a Comment

Previous Post Next Post

Kdaily-news ads