Top News

យ៉ាងហោចណាស់ មនុស្ស៤នាក់បានបាត់បង់ជីវិត និងមនុស្ស២នាក់ទៀត ត្រូវរងរបួសធ្ងន់ ក្រោយផ្ទុះគ្រាប់ ខណៈកំពុងដើររើសជ័រ កាច់ផ្ដៅក្នុងព្រៃ..



យ៉ាងហោចណាស់ មនុស្ស៤នាក់បានបាត់បង់ជីវិត និងមនុស្ស២នាក់ទៀត ត្រូវរងរបួសធ្ងន់ ក្រោយផ្ទុះគ្រាប់ ខណៈកំពុងដើររើសជ័រ កាច់ផ្ដៅក្នុងព្រៃ


មណ្ឌលគិរី៖ យោងតាមព័ត៌មានបឋមរបស់ពលរដ្ឋរាយការណ៍មកសមត្ថកិច្ច នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ មានករណីផ្ទុះគ្រាប់បណ្ដាលឲ្យមនុស្ស៤នាក់បានបាត់បង់ជីវិត និងមនុស្ស២នាក់ទៀត ជាម្ដាយនិងកូន ត្រូវរងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើតនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ខណៈពេលជនរងគ្រោះទាំងអស់កំពុងដើររើសជ័រ កាច់ផ្ដៅនៅក្នុងព្រៃ។ ក្រោយហេតុការណ៍ផ្ទុះគ្រាប់ដ៏រន្ធត់នេះ នៅសល់ម្ដាយនិងកូនតែ២នាក់ប៉ុណ្ណោះបានរួចផុតជីវិត នឹងព្យាយាមដើរមកភូមិទាំងរបួសពេញខ្លួនគួរឲ្យអាសូរបំផុត មកប្រាប់អ្នកភូមិ និងសុំឲ្យគេជួយ ។ 

ផ្អែកតាមព័ត៌មានបឋមពីស្ត្រីរងគ្រោះប្រាប់អ្នកភូមិ គឺជនរងគ្រោះទាំងអស់បានដើរក្នុងព្រៃអាស្រ័យផលធម្មជាតិដូចសព្វមួយដង ក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ក្រោយឃើញបែបនេះ ម្ដាយនិងកូន២នាក់ បានដើរចេញពីកន្លែងប្រទះឃើញគ្រាប់នោះ ប៉ុន្តែជនរងគ្រោះ៤នាក់ទៀត មិនបានចេញពីកន្លែងនោះទេ ក្រោយមកបន្តិចក៏ស្រាប់តែលឺសម្លេងផ្ទុះឡើង ធ្វើឲ្យមនុស្សទាំង៤នាក់បានស្លាប់ ចំណែកម្ដាយនិងកូនស្រីដែលដើរចេញនោះក៏បានរងរបួសធ្ងន់និងស្រាលផងដែរ ។

គេនៅមិនទាន់ដឹងថា តើករណីផ្ទុះគ្រាប់នេះបណ្ដាលមកពីមូលហេតុអ្វី និងផ្ទុះគ្រាប់អ្វីនោះទេ ដោយខណៈនេះសមត្ថកិច្ចជំនាញកំពុងធ្វើការអន្តរគមន៍សង្គ្រោះ និងស្រាវជ្រាវ៕





Post a Comment

Previous Post Next Post

Kdaily-news ads