ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ដកហូតវត្ថុតាងជាសារធាតុញៀនជាង ៥៨គីឡូក្រាម និងអាវុធជាច្រើនដើម…
ខេត្តព្រះសីហនុ៖ ករណីចុះស្រាវជ្រាវ ក្នុងការកាន់កាប់អាវុធខុសច្បាប់ និងបង្រ្កាបជួញដូរថ្នាំញៀន ព្រមទាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ ១កន្លែង ដែលធ្វើប្រតិបត្តិការនៅចំណុចសណ្ឋាគារ(ជូហេតាង)ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេតព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីមានការស្រាវជ្រាវ និងស៊ើបអង្កេតដោយម៉ត់ចត់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ចេញបទបញ្ជា និងឱ្យលោក ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ដព្រះសីហនុ បានដឹកនាំកងកម្លាំងនៃស្នងការនគរបាលខេត្ត ដោយក្នុងនោះក៏មានការចូលរួមសហការសម្របសម្រួលនីតិវិធីពីដោយលោក ឡុច សុខលៀង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ហើយក្នុងករណីចុះបង្ក្រាបខាងលើនេះនៅកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង១៥និង០០នាទី។
ដោយយោងតាមប្រភពស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងករណីចុះបង្គ្រាបកាន់កាប់អាវុធខុសច្បាប់ រួមទាំងការជួញដូរថ្នាំញៀន និងរក្សាទុកសារធាតុញៀន ព្រមទាំងកែច្នៃនូវសារធាតុញៀនដោយខុសច្បាប់ ហើយបន្ទាប់ពីទទួលបានបណ្តឹងដោយឈ្មោះ វិត សុភ័ក្រ្ត ភេទប្រុស ជនជាតិខ្មែរ បានឱ្យដឹងថា រថយន្តរបស់ខ្លួនម៉ាក Prius ពណ៌ស ឆ្នាំ២០១៣ ដែលពាក់ស្លាកលេខភ្នំពេញ 2BV-3114 របស់ខ្លួន បានដាក់ជួលទៅឱ្យឈ្មោះ តុន ទូត ភេទប្រុស ជនជាតិខ្មែរ តាមកិច្ចសន្យាជួលរថយន្ត ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ហើយឈ្មោះ តុន ទូត ភេទប្រុស ជនជាតិខ្មែរ បានឈប់បង់ប្រាក់ឈ្នួលជាច្រើនថ្ងៃមកហើយ ដោយបានយករថយន្តខាងលើនេះ ចតទុកចោលនៅក្បែរកាស៊ីណូ (ជិនប៉ី៣)ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ហេតុដូច្នេះហើយឈ្មោះ វិត សុភ័ក្រ្ត បានធ្វើការតាមដាននិងពិនិត្យមើលតាម GPS ក៏បានទៅយករថយន្តមកដាក់នៅយានដ្ឋាន ស៊ីធី ៦៨ (CT 68) លុះពេលមកដល់ខ្លួនក៏បានបើកគូថរថយន្តខាងលើ បានឃើញមានវ៉ាលី១ ដោយក្នុងនោះមានអាវុធ និងគ្រាប់មួយចំនួន ដូចនេះហើយម្ចាស់រថយន្តបានធ្វើការរាយការណ៍ និងដាក់ពាក្យបណ្ដឹងមកកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធឱ្យចុះមកត្រួតពិនិត្យ និងឆែកឆេរតាមនីតិវិធីច្បាប់ បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ ដោយពេលភ្លាមៗលោកគួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចេញបទបញ្ជាឱ្យលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ រួមទាំងផែនការងារសន្តិសុខ ព្រមទាំងមានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ឡុច សុខលៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចុះមកដល់ទីតាំងខាងលើនេះបានឆែកឆេរ និងស្រាវជ្រាវត្រួតពិនិត្យជាក់ស្តែង ដោយបានដកហូតវត្ថុតាងរួមមាន៖
-រថយន្ត ១គ្រឿងម៉ាក Prius ពណ៌ ស ផលិត ឆ្នាំ២០១៣ ដោយពាក់ស្លាកលេខ ភ្នំពេញ 2BV-3114 បានរកឃើញសម្ភារបទល្មើសមួយចំនួនដូចជា វ៉ាលី១ ពណ៌ខ្មៅ ដោយក្នុងនោះឃើញមាន អាវុធសរុបចំនួន ៧ដើមមានដូចជា៖
ទី១.ម៉ាក AKM ពណ៌ខ្មៅ ដែលមានបង់ចំនួន១។
ទី២.ម៉ាក EKOL 9MM P.A ពណ៌ខ្មៅ មានបង់ចំនួន១។
ទី៣.ម៉ាក LITTLE BADGER-ITALY ពណ៍ខ្មៅ គ្មានបង់ និងអាវុធខ្លីចំនួន ៤ដើមទៀតមានដូចជា៖
១.ម៉ាក GLOCK 17 GEN4-AUSTRIA ពណ៌ខ្មៅ។
២.ម៉ាក SIGSAUER ពណ៌ខ្មៅ មានបង់ចំនួន២។
៣.ម៉ាក ZORAKI M906-T ពណ៌ខ្មៅ មានបង់ចំនួន១។
៤.ម៉ាក ZORAKI 4918-TD ពណ៌ខ្មៅ មានបង់ចំនួន១ ហើយគ្រាប់អាវុធគ្រប់ប្រភេទទាំងអស់រួមមាន៖(ម៉ាក អឹមសី) ចំនួន១១៣គ្រាប់, គ្រាប់ប្រភេទ AK ចំនួន១០២គ្រាប់, គ្រាប់អាវុធប្រភេទ 380 ចំនួន ២១៩គ្រាប់, គ្រាប់អាវុធប្រភេទ 9mm ចំនួន ១៥០គ្រាប់ និងគ្រាប់អាវុធប្រភេទ បេអាតា ចំនួន ២៥គ្រាប់ រួមទាំងបំពង់ទប់សម្លេងអាវុធចំនួន៣ និងគ្រាប់បែកក្រឡាទាប ចំនួន១។
ហើយសូមបញ្ជាក់ផងដែរថាបន្ទាប់ពីធ្វើការត្រួតពិនិត្យ និងឆែកឆេរួចមក ក្រុមការងារបានសម្រេចអញ្ចើញម្ចាស់រថយន្តឈ្មោះ វិត សុភ័ក្រ្ត ទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងសម្រេចដកហូតវត្ថុតាង រថយន្តមួយគ្រឿងម៉ាក Prius ពណ៌ស ផលិតឆ្នាំ២០១៣ ដែលពាក់ស្លាកលេខភ្នំពេញ 2BV-3114 និងសម្ភារដែលបានរកឃើញក្នុងរថយន្តដូចបានរៀបរាប់ខាងលើ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់ ហើយកម្លាំងជំនាញបានចុះស្រាវជ្រាវ និងបង្រ្កាបករណីកាន់កាប់អាវុធខុសច្បាប់ ព្រមទាំងជួញដូរថ្នាំញៀន រួមទាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដដែលជាជនជាតិចិន ឈ្មោះ PENG XIONGFENG ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ដែលមានទីលំនៅបច្ចុប្បន្ន ក្រុមទី១៥ ភូមិ៣ សង្កា ត់លេខ១ ក្រុងព្រះសីហនុ រួមទាំងបានដកហូតនៅវត្ថុតាងជាសារធាតុញៀនទម្ងន់សរុប ចំនួន ៥៨១៤២,៣៣០ក្រាម (ដែលស្មើនឹង ៥៨គីឡូ ១៤២,៣០ក្រាម ) ដោយក្នុងនោះរួមមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន , សារធាតុញៀនប្រភេទកេតាមីន (K) , សារធាតុញៀនប្រភេទអ៉ិចស្ដាស៊ី , និងឧបករណ៍ផលិតកែច្នៃ រួមទាំងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ និងកាំភ្លើងខ្លីចំនួន ១ដើម ម៉ាក BERETTA-MCO 950 B-CAL635៕
Post a Comment