Top News

ឧត្តមសេនីយ៍ទោ ស សំបូរធន អមដំណើរឯកឧត្តម នាយឧត្តមសេនីយ៏ ឥត សារ៉ាត់ ចុះត្រួតពិនិត្យការងារត្រៀមសមយុទ្ធនាគមាស-២០២៤

ឧត្តមសេនីយ៍ទោ ស សំបូរធន អមដំណើរឯកឧត្តម នាយឧត្តមសេនីយ៏ ឥត សារ៉ាត់ ចុះត្រួតពិនិត្យការងារត្រៀមសមយុទ្ធនាគមាស-២០២៤



កំពង់ឆ្នាំង៖  ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៏ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយសេនាធិការចម្រុះ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធកងយោធពលខេមរភូមិន្ទ ដើម្បីត្រួតពិនិត្យចុងក្រោយការងារត្រៀមរៀបចំពិធីសមយុទ្ធនាគមាស ឆ្នាំ២០២៤ ដែលជាសមយុទ្ធទ្រង់ទ្រាយធំរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-៣០ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។


















Post a Comment

Previous Post Next Post

Kdaily-news ads